(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីជូនដំណឹងមួយទៀត នៅថ្ងៃទី០៨ ខែឧសភា ម្សិលមិញនេះ ដោយតម្រូវឱ្យ អ្នកឈរឈ្មោះបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត ដែលដាក់ពាក្យសុំច្បាប់ឈប់ពិសេស ត្រូវបញ្ជូនឯកសារទៅ គ.ជ.ប យ៉ាងយូរត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨។
គ.ជ.ប បានអះអាងថា តាមមាត្រា២៥ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងប្រកាស៤.៣ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ គឺតម្រូវឱ្យមន្រ្តីរាជការ មន្រ្តីតុលាការ កងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម និងបព្វជិតសាសនា ដែលមានបំណងឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដាក់ពាក្យសុំច្បាប់ឈប់ពិសេស ឬលាចាកសិក្ខាបទរហូតដល់ ថ្ងៃប្រកាសលទ្ធផលនៃការបោះឆ្នោតជាស្ថាពរយ៉ាងតិច៧ថ្ងៃ មុនថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត។
ដូច្នេះបេក្ខជនដែលស្ថិតនៅក្នុងសមាសភាពខាងលើនេះ ត្រូវតែផ្ញោះពាក្យសុំច្បាប់ឈប់ពិសេសនេះ ទៅកាន់ គ.ជ.ប ឱ្យទាន់តាមការកំណត់។
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ គ.ជ.ប៖