(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៣,៥៥២គ្រឿង រកឃើញល្មើសច្បាប់ ៥០៥គ្រឿង (ម៉ូតូ៧៧ភាគរយ) អប់រំ ១៣៨គ្រឿង និងផាកពិន័យ ៣៦៧គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី៩ ខែឧសភានេះ ត្រួតពិនិត្យរួមបានចំនួន ១,៥៥៦គ្រឿង អប់រំ ៤៤គ្រឿង និងផាកពិន័យចំនួន ២៨១គ្រឿង។
ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បាន យានយន្ត ៤១៦គ្រឿងដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែឧសភានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៣៨,៦៤៩គ្រឿង រកឃើញយានយន្តល្មើស ៤,៦៨៧(ម៉ូតូ៧១ភាគរយ) ក្នុងនោះអប់រំ ១,៨១៦គ្រឿង និងផាកពិន័យ ២,៨៧១គ្រឿង៕