(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅល្ងាចថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ បានចេញសេចក្តីជូនដំណឹងមួយ ប្រកាសបើកឲ្យធ្វើចរាចរណ៍ នៅលើស្ពានអាកាសទឹកថ្លា (ស្ពានអាកាសផ្សារដីហុយ) ជាធម្មតាឡើងវិញចាប់ពីម៉ោង៧៖០០នាទី ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ស្អែកនេះតទៅ។
ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវ ដល់បងប្អូនមេត្តាប្រើប្រាស់ស្ពានអាកាសទឹកថ្លានេះ ដោយស្មារតីថែរក្សា និងគោរពច្បាប់ចរាចរណ៍ ព្រមទាំងផ្លាកសញ្ញាចរាចរណ៍ ដែលមានបង្ហាញនៅក្បាលស្ពានឲ្យបានខ្ជាប់ខ្ជូន ដើម្បីគេចផុតពីគ្រោះថ្នាក់ចរាចរណ៍៕