Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគារទីបញ្ជាការអាវុធហត្ថស្រុកវ៉ើនសៃ តម្លៃប្រមាណ៤ម៉ឺនដុល្លារ នឹងបង្ហាញវត្តមានឆាប់ៗ, ថ្ងៃនេះមេបញ្ជាការអាវុធហត្ថខេត្តរតនគិរី ​រៀបចំពិធីបញ្ចុះបឋមសីលាសាងសង់​

09-05-2018 15:45

(រតនគិរី)​៖ ដើម្បីសម្រួលកន្លែងធ្វើការឲ្យសមរម្យនោះ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធខេត្តរតនគិរី បានដឹកនាំមន្ត្រីអាវុធហត្ថក្រោមឱវាទ រៀបចំពិធីបញ្ចុះបឋមសីលាសាងសង់អគាររដ្ឋបាលថ្មី របស់មូលដ្ឋានអាវុធហត្ថ​ស្រុកវ៉ឺនសៃ។

លោកឧត្តមសេនីយ៍ត្រី គឹម រស្មី បានបញ្ជាក់ក្នុងពិធីនោះថា ​អគាររដ្ឋបាលថ្មី គ្រោងចំណាយថវិកាប្រមាណ៤ម៉ឺនដុល្លារ មានកម្ពស់១ជាន់ ៤បន្ទប់ ចាក់ថ្មបៃតុងប្រក់ក្បឿង មានទំហំទទឹង៧,៥ម៉ែត្រ និងបណ្តោយ១២,៥ម៉ែត្រ សាងសង់រយៈពេល៣ខែ ឲ្យរួចជាស្ថាពរ។

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការបន្តថា ថវិកាចំណាយការសាងសង់នេះបានមកពីរូបគាត់ផ្ទាល់, លោកមេបញ្ជាការរង, មេបញ្ជាការអាវុធហត្ថមូលដ្ឋាន ស្រុក-ក្រុង​ទូទាំងខេត្ត ព្រមទាំងសប្បុរសជននានាផងដែរ។

​លោក ចង លីបង៉ែត មេបញ្ជាការអាវុធហត្ថមូលដ្ឋានស្រុកវ៉ឺនសៃ បានថ្លែងអំណរគុណ លោកមេបញ្ជាការ លោកមេបញ្ជាការរង ដែលជាថ្នាក់ដឹកនា ​លោកមេបញ្ជាការអាវុធហត្ថមូលដ្ឋានស្រុក-ក្រុង ព្រមទាំងសប្បុរជននានាដែលបានជួយជ្រោងជ្រែង សាងសង់អគាររដ្ឋបាលថ្មីសម្រាប់រូបលោក និងមន្ត្រីអាវុធហត្ថមានកន្លែងធ្វើការសមរម្យ ដើម្បីបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋ៕