(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា នៅថ្ងៃនេះ បានចេញសេចក្តីប្រកាសអំពីលទ្ធផល នៃជំនួបពិភាក្សាការងាររវាង លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា ជាមួយលោក Chui Sai On នាយកប្រតិបត្តិ នៃតំបន់រដ្ឋបាលពិសេសម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិន។

នៅក្នុងជំនួបរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ថ្នាក់ដឹកនាំទាំងពីរ បានរំលឹកពីទំនាក់ទំនងដ៏ជិតស្និទ្ធ និងជាមិត្តដែលមានជំនឿទុកចិត្ត នឹងគ្នារវាងកម្ពុជា-ចិន ហើយទស្សនកិច្ចរបស់លោក Chui Sai On ប្រព្រឹត្តទៅចំពេលដ៏ល្អប្រសើរ នៃការប្រារព្វខួបអនុស្សាវរីយ៍៦០ឆ្នាំ នៃទំនាក់ទំនងការទូត ក៏ដូចជាខួប១៥ឆ្នាំ នៃទំនាក់ទំនងជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន។

លោក ប្រាក់ សុខុន និងលោក Chui Sai On បានវាយតំលៃខ្ពស់ចំពោះទស្សនកិច្ចនេះដែលនឹងជួយពង្រឹងពង្រីកទំនាក់ទំនង និងបង្កើនមិត្តភាពរវាងប្រជាជនកម្ពុជា-ចិន ក៏ដូចជារវាងប្រជាជនកម្ពុជា និងម៉ាកាវ៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស៖