(ស្វាយរៀង)៖ គ្រោះធម្មជាតិនៅខេត្តស្វាយរៀង បានបណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋ៣៥ខ្នង ត្រូវបានរងការខូចខាត ដោយដួលរលំ និងរបើកដំបូលផ្ទះ ក្រោយមានភ្លៀងមួយមេធំលាយឡំជាមួយខ្យល់កន្ត្រាក់ ដែលស្ថិតក្នុងស្រុកចំនួន២ គឺស្រុករំដួល និងស្រុកស្វាយជ្រំ។ នេះបើតាមយោងតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៩ ខែឧសភានេះ។
ហេតុការណ៍នេះដែរ បានកើតឡើងនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ ដោយមានភ្លៀងមួយមេធំ លាយឡំជាមួយខ្យល់កន្ត្រាក់ បានវាយប្រហារមកលើតំបន់មួយចំនួន នៃស្រុករំដួល និងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលបណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋសរុបចំនួន៣៥ខ្នង ដែលក្នុងនោះរួមមាន៖ ស្រុករំដួល រលំផ្ទះ ០២ខ្នង និងរបើកដំបូលផ្ទះ១១ខ្នង និងស្រុកស្វាយជ្រំ របើកដំបូលផ្ទះ២២ខ្នងផងដែរ។
ប្រភពដដែលបានបន្តទៀតថា នៅក្នុងហេតុការណ៍ភ្លៀង និងខ្យល់កន្រ្តាក់នេះដែរ ដោយមិនបង្កឲ្យមានមនុស្សស្លាប់ឡើយ៕