(កំពង់ចាម)៖ តំណាងរាស្រ្ដមណ្ឌលខេត្ដកំពង់ចាម និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃ លោកបណ្ឌិត ម៉ា ឈឿន បានចូលរួមសាងសង់ទីស្នាក់ការថ្មី របស់គណបក្សប្រជាជនកម្ពុជា ដែលស្ថិតនៅឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម ដើម្បីជួយជំរុញលទ្ធភាពការងាររបស់មន្ដ្រីមូលដ្ឋាន ងាយស្រួលធ្វើកិច្ចការងារ និងបង្កើនសកម្មភាព ក្នុងការដោះស្រាយនូវបញ្ហាប្រឈមផ្សេងៗ ជូនប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរ និងឆាប់រហ័សមួយកម្រិតទៀត ។
លោកបណ្ឌិត បានថ្លែងឲ្យដឹងទៀតថា សម្រាប់ទីស្នាក់ការបក្សនេះ គឺសាងសង់បាន៥០%ហើយ មកទល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ នឹងចប់រួចរាល់ក្នុងពេលឆាប់ៗខាងមុខនេះ ។
ដូច្នេះវានឹងជួយសម្រួលដល់ការបំពេញការងារប្រចាំថ្ងៃ របស់មន្ត្រីគណបក្សប្រជាជនកម្ពុជា បានយ៉ាងល្អប្រសើរ ដើម្បីឈានទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅឆ្នាំ២០១៨ ខាងមុខ។
លើសពីនោះ តំណាងរាស្ដ្ររូបនេះ បានជំរុញលើកទឹកចិត្ដដល់ មន្ដ្រីមូលដ្ឋានរបស់ខ្លួន ត្រូវសាមគ្គីគ្នា បង្កើនសមត្ថភាពការងារ ដើម្បីផ្ដល់ជាប្រយោជន៍ សម្រាប់ជួយការពារ ភូមិឃុំមានសុវត្ថិភាព ជូនប្រជាពលរដ្ឋ ឲ្យខានតែបានផងដែរ ៕