(ភ្នំពេញ)៖ ចាប់តាំងពីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនូវមូលនិធីគន្ធបុប្ផា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាថ្ងៃទី១១ ខែមេសា កន្លងទៅរួចមក មូលនិធិនេះបាន និងកំពុងទទួលបានការគាំទ្រ ពីសប្បុរសជនក្នុងស្រុក និងក្រៅស្រុកជាច្រើន តួយ៉ាងនាថ្ងៃទី៩ ខែឧសភានេះ អង្គភាពព័ត៌មាន Fresh News បានទទួលបញ្ជីឈ្មោះសប្បុរសជនក្រៅប្រទេសមួយចំនួនទៀត។

សប្បុរសជនពីក្រៅប្រទេស ដែលបានចូលរួមបរិច្ចាគ ដល់មូលនិធិគន្ធបុប្ផាកម្ពុជានេះ មានមកពីប្រទេសអូស្ត្រាលី នូវែលសេឡង់ និងប្រទេសបារាំងជាដើម។

សកម្មភាពគាំទ្រយ៉ាងផុសផុលនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីទឹកចិត្តសប្បុរសធម៌របស់សប្បុរសជនពីគ្រប់មជ្ឈដ្ឋាន ក្នុងការរួមចំណែកធានានិរន្តរភាព នៃដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា និងគាំពាសុខុមាលភាពកុមារកម្ពុជា ដែលជាអនាគតរបស់ជាតិ។

ការចូលរួមយ៉ាងផុសផុលនេះ ក៏ស្របទៅនឹងប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការដែរថា «បើម្នាក់ចូលរួម៥,០០០រៀលក្នុងមួយខែ ហើយយើងរួបរួមគ្នាបានដល់ចំនួន ២លាននាក់, នោះយើងនឹងអាចជួយរក្សានិរន្តរភាព មន្ទីរពេទ្យគន្ធបុប្ផាបានយ៉ាងប្រសើរ»

ខាងក្រោមនេះជាបញ្ជីឈ្មោះសប្បុរសជនក្រៅប្រទេស ដែលបានចូលរួមផ្តល់ថវិកាសម្រាប់មូលនិធិគន្ធបុប្ផា៖