(ភ្នំពេញ)៖ ក្រោយពីមានភាពជោគជ័យ ក្នុងការផ្តល់សេវាកម្មផ្នែកអ៊ីនធឺណេត អស់រយៈពេល១៣ឆ្នាំនៅកម្ពុជា ក្រុមហ៊ុន WICAM (វ៉ាយខេម) ដែលមានអតិថិជនរហូតដល់ជិត២០ម៉ឺននាក់ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ បានបើសម្ពោធសាខាទី៤ ថ្មីរបស់ខ្លួន នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោក Min Lanfa (មីងឡានហ្វា) អគ្គនាយកក្រុមហ៊ុន WICAM (វ៉ាយខេម) បានបញ្ជាក់ថា ក្រុមហ៊ុនលោកបានផ្តល់សេវាកម្មផ្នែក អ៊ីនធឺណិត ដែលបានបង្កើតឡើងអស់រយៈជាង១៣ឆ្នាំមកហើយ នៅប្រទេសកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុន WICAM (វ៉ាយខេម) មានទីស្នាក់ការធំនៅ រាជធានីភ្នំពេញ និងមានសាខា នៅខេត្តសៀមរាប និងខេត្តព្រះសីហនុ។
លោកបន្ថែមថា នៅថ្ងៃនេះក្រុមហ៊ុនរបស់លោក បានបើកសម្ពោធសាខាថ្មីមួយទៀត នៅក្នុងរាជធានីភ្នំពេញ សាខាផ្សារដើមថ្កូវ។ នៅពេលខាងមុខឆាប់ៗនេះ ក្រុមហ៊ុងគ្រោងនឹងបើកសាខាថ្មីមួយទៀតនៅខេត្តបាត់ដំបង បន្ថែមទៀត។
ជាមួយគ្នានេះ លោក Min Lanfa (មីងឡានហ្វា) បានថ្លែងអំណរគុណដល់អតិថិជនទាំងអស់ រួមមានអង្គការ មន្ទីរពេទ្យ ក្រសួង ស្ថាប័នផ្សេងៗ ដែលបានប្រើប្រាស់សេវា របស់ក្រុមហ៊ុន WICAM (វ៉ាយខេម)។ ក្រុមហ៊ុនលោកនឹងបន្តការពង្រឹងបណ្តាញ និងកែលម្អគុណភាព ព្រមទាំង ពង្រីកសេវាកម្មបណ្តាញថ្មី ឲ្យកាន់តែច្រើនប្រកបដោយគុណភាព និងលឿនបន្ថែមទៀត ដើម្បីបម្រើអតិថិជនមិនឲ្យទាស់ចិត្តឡើយ៕