Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រព័ន្ធអ៊ីនធើណិតសាធារណៈ (Public Wifi) ដែលអាចប្រើប្រាស់ដោយឥតគិតថ្លៃ នៅសួនច្បារសម្ដេច ហ៊ុន សែន និងសួនច្បារមុខព្រះបរមរាជវាំង ត្រូវបានប្រកាសដាក់ឲ្យដំណើរការផ្លូវការហើយ!

09-05-2018 09:47

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងែទី០៨ ខែឧសភានេះ បានដាក់ឲ្យដំណើរការជាផ្លូវការហើយនូវប្រព័ន្ធអ៊ីនធើណិតសាធារណៈ (Public Wifi) ដែលអាចប្រើប្រាស់ដោយឥតគិតថ្លៃ នៅសួនច្បារសម្ដេច ហ៊ុន សែន និងសួនច្បារមុខព្រះបរមរាជវាំង។

ពិធីសម្ពោធជាផ្លូវការនេះ រៀបចំឡើងក្រោមអធិបតីភាព លោក ត្រាំ អីវតឹក រដ្ឋមន្រ្ដីក្រសួងប្រៃសនីយ៍ និងទូរគមនាគន៍កម្ពុជា។

បងប្អូនប្រជាពលរដ្ឋអាចប្រើប្រាស់ សេវាអ៊ីនធើណិត Public Wi-Fi ដោយមិនគិតថ្លៃ ​ដោយគ្រាន់តែជ្រើសរើសយក TC Free Wi-Fi នៅតាមបណ្តោយសួនច្បារវិមានឯករាជ្យ ដល់ស្ពានឆ្លងទៅកោះពេជ្រ និងសួនច្បារមុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ។

អ៊ីនធើណិត (Public Wi-Fi) ជាអ៊ីនធើណិតល្បឿនលឿន និងបច្ចេកវិទ្យាទំនើប ក្រោមកិច្ចសហប្រតិបត្តិការ ជាមួយសាជីវកម្ម ទូរគមនាគមន៍កូរ៉េ (Korea Telecom)​ នៃសាធារណរដ្ឋកូរ៉េ និងក្រសួងប្រៃណីយ៍​ និងទូរគមនាគមន៍​ នៃកម្ពុជា។

ក្រសួងប្រៃសណីយ៍ បានឲ្យដឹងថា គម្រោងអ៊ីនធើណិតសាធារណៈ (Public Wifi) និង Digital Conectivity for School ត្រូវដំឡើងនៅទីតាំងចំនួន៥រួមមាន៖

ទី១៖ សួនច្បារសម្ដេច ហ៊ុន សែន, ទី២៖ សួនច្បារមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ, ទី៣៖ វិទ្យាល័យ ហ៊ុន សែន កំពង់លែង ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង, ទី៤៖ វិទ្យាល័យ ហ៊ុន សែន ទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងទី៥៖ នៅវិទ្យាល័យអ៊ីវ៉ាស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ៕