(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា, លោក វៃ ជីវ័ន្ត, លោក អាន គុន្ធធារ៉ា, លោក ពោជ លីគឹមហ៊ុន, លោក និល រដ្ឋា, កញ្ញា កុសល ជីឡាង៖
* ព័ត៌មានជាតិ (Cambodia News)
១៖ នៅឆ្នាំ២០១៨នេះ កាកបាទក្រហមកម្ពុជា បានទទួលការបរិច្ចាគថវិកាជាបណ្តោះអាសន្នជាង១៨លានដុល្លារ ពីសប្បុរសជននានា
២៖ សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណ និងស្ញប់ស្ញែងចំពោះសប្បុរសជននានា ដែលបានបរិច្ចាគថវិកាជួយទ្រទ្រង់ដល់សកម្មភាព កាកបាទក្រហមកម្ពុជា
៣៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ លទ្ធផលនៃការពិសោធន៍បង្ហាញថា ទឹកដែលពលរដ្ឋប្រើប្រាស់នៅខេត្តក្រចេះនោះមានសារធាតុគីមីសម្លាប់ស្មៅ និងសម្លាប់សត្វល្អិតកម្រិតខ្ពស់ ដែលអាចប៉ះពាល់ដល់សុខភាព
៤៖ ក្រសួងឧស្សាហកម្ម អំពាវនាវដល់ប្រជាពលរដ្ឋ រស់នៅតាមបណ្តោយ និងដៃព្រែកទេ បញ្ឈប់ការពិសារស្រាស និងបញ្ឈប់ការប្រើប្រាស់ទឹកព្រែកទេ ជាបណ្តោះអាសន្ន
៥៖ ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារពុលស្រា និងទឹក នៅខេត្តក្រចេះជាង១២០នាក់ បានធូរស្រាល ហើយអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅផ្ទះជាបណ្តើរៗ
៦៖ ស្ពានបាឡេថ្មី ឆ្លងកាត់ទន្លេសាប តភ្ជាប់ពីខណ្ឌឫស្សីកែវ ទៅខណ្ឌជ្រោយចង្វារ ត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការហើយ នៅរសៀលនេះ
៧៖ ទស្សនៈពលរដ្ឋ៖ លោក សម រង្ស៊ី ជាអ្នកជាន់ឈ្លីសិទ្ធិនយោបាយរបស់ពលរដ្ឋ!
* ព័ត៌មានអន្តរជាតិ (International News)
១៖ លោក ដូណាល់ ត្រាំ កំពុងអន្ទះសារចង់ជួបលោក គីម ជុងអ៊ុន ខណៈទីតាំងនៃកិច្ចប្រជុំត្រូវបានកំណត់រួចរាល់...
២៖ មេដឹកនាំអ៊ីស្រាអែលព្រមាន៖ អ្នកចង់លេងជាមួយអ៊ីស្រាអែល គឺប្រៀបបីដូចលេងជាមួយជញ្ជាំងដែកដ៏រឹងមាំដូច្នោះឯង...
៣៖ ត្រៀមស្តាប់ការសម្រេចចិត្តពី លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារនេះអំពីជោគវាសនា នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់...
៤៖ ស្រមោលនៃអំណាចធំមួយ ស្ថិតនៅពីក្រោយការបន្ទន់ឥរិយាបទរបស់ លោក គីម ជុងអ៊ុន, តើមានលក្ខខណ្ឌអ្វីខ្លះដែលបង្ខំ លោក គីម ឲ្យព្រមកាច់ចង្កូតនយោបាយ?
៥៖ ស្ថាប័ន FBI អាមេរិក៖ «ការបាញ់ប្រហារសកម្មទូទាំងអាមេរិក កើនឡើងខ្លាំងកាលពីឆ្នាំ២០១៦-២០១៧...»
៦៖ ប្រទេសបារាំងព្រមាន «វាយប្រហារស៊ីរីសារជាថ្មី» បើសិនជាមានការប្រើអាវុធគីមីទៀត...
៧៖ ប្រធានាធិបតីគុយបាថ្មី ស្វាគមន៍ដំណើរមកដល់នៃអគ្គលេខាធិការ UN ជាលើកដំបូង!