(ភ្នំពេញ)៖ នៅថ្ងៃអង្គារ៍ ៩រោច ខែពិសាខ ឆ្នាំចរ សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ ឧបាសិកា ជា ឪពេជ្រ ជាមនុស្សចាស់ជរា សុខភាពទន់ខ្សោយ ពុំអាចដើរទៅណាឆ្ងាយរួច បានឲ្យកូនប្រុសឈ្មោះ លឹម យូ យកគ្រឿងបរិភោគ មានអង្ករចំនួន១តោន មី០៥កេសធំ ទឹកស៊ីអីវ ៣០យួរ អំបិល០១ការ៉ុង មកប្រគល់ជូន អង្គភាពកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាប្រយោជន៍ ក្នុងការបំពេញបន្ថែមនូវរបបហូបចុក ប្រចាំថ្ងៃរបស់សមាជិកអាវុធហត្ថរាជធានីភ្នំពេញផង និងផ្ញើជាទានដល់អាវុធហត្ថរាជធានីភ្នំពេញ ចែកជូនបន្ត ទៅដល់ជនទីទាល់ក្រផង។
មូលហេតុដែល ឧបាសិកា ជា ឪពេជ្រ ខំប្តូរផ្តាច់ចិត្តនាំយកគ្រឿងបរិភោគ មកប្រគល់ជូនកងរាជអាវុធហត្ថ រាជធានីភ្នំពេញនាពេលនេះ ក៏ព្រោះតែឧបាសិកាបានដឹង និងបានឃើញតាមព័ត៌មានថា លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដែលជាមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងតែចុះធ្វើទានដល់ ជនក្រីក្រជាច្រើនហូរហែ ជាពិសេសរៀងរាល់ខែ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តែង បានឧបត្ថម្ភថវិកា និងគ្រឿងបរិភោគជូនដល់គ្រួសារទីទាល់ក្រ និងចាស់ជរាទុរគត់ ចំនួន១៣គ្រួសារ មិនដែលមានខាន ទើបឧបាសិកា ផ្ញើទានចម្លងបុណ្យ ជាមួយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដោយសេចក្តីពេញចិត្តបំផុត។
គ្រួសារទីទាល់ក្រ និងចាស់ជរាទុរគត់ចំនួន១២គ្រួសារ ដែលលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ឧបត្ថម្ភជាប្រចាំ រៀងរាល់ខែមិនដែលមានខាននោះ រួមមាន៖
ទី១៖ ឈ្មោះ ពុំ សុផល ភេទស្រី អាយុ៦២ឆ្នាំ រស់នៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ (មានចៅក្នុងបន្ទុក០៧នាក់) ទទួលបានអង្ករ០៣ការ៉ុង និងថវិកា២០ម៉ឺនរៀល រាល់ខែ
ទី២៖ ឈ្មោះ ខាន់ សួន អាយុ៧១ឆ្នាំ រស់នៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ (មានចៅក្នុងបន្ទុក១០នាក់) ទទួលបានអង្ករ០៣ការ៉ុង និងថវិកា២០ម៉ឺនរៀល រាល់ខែ
ទី៣៖ ឈ្មោះ ប្រាជ្ញ ចែម ភេទស្រី អាយុ៦១ឆ្នាំ រស់នៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ (ចាស់ជរាគ្មានទីពឹង) ទទួលបានអង្ករ០២ការ៉ុង និងថវិកា២០ម៉ឺនរៀល រាល់ខែ
ទី៤៖ ឈ្មោះ ឡង់ស៊ី នួន ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ (មេម៉ាយក្រីក្រកូនច្រើន) ទទួលបានអង្ករ០២ការ៉ុង និងថវិកា២០ម៉ឺនរៀល រាល់ខែ
ទី៥៖ ឈ្មោះ ស៊ុន សុខុម ភេទស្រីអាយុ៤១ឆ្នាំ នៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ (ស្ត្រីមេម៉ាយ) ទទួលបានអង្ករ០២ការ៉ុង និងថវិកា២០ម៉ឺនរៀល រាល់ខែ
ទី៦៖ ឈ្មោះ សំ ទឹម ភេទ ស្រី អាយុ៥៣ឆ្នាំ ( ជាជនពិការដៃម្ខាង ចិញ្ចឹមម្តាយចាស់ជរា និងកូនស្រី មានសតិមិនគ្រប់គ្រាន់) រស់នៅ ភូមិ-ឃុំ ស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ទទួលបានអង្ករ ០១ការ៉ុង ថវិកា១០ម៉ឺនរៀលរាល់ខែ
ទី៧៖ ឈ្មោះ ហុក តោត ភេទ ស្រី អាយុ ៧៩ ឆ្នាំ (ចាស់ជរាគ្មានទីពឹង) រស់នៅភូមិហ្លួង ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល រាល់ខែ
ទី៨៖ ឈ្មោះ គង់ រស់ ភេទប្រុស អាយុ៨៩ឆ្នាំ ( ចាស់ជរាគ្មានទីពឹង ) រស់នៅភូមិហ្លួង ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល រាល់ខែ
ទី៩៖ ឈ្មោះ លី ចន្នី ភេទស្រី អាយុ៥១ឆ្នាំ (ស្រ្តីមេម៉ាយមានជម្ងឺប្រចាំកាយ) ស្នាក់នៅសង្កាក់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ទទួលបាន អង្ករ១ការុង ថវិកា ២០ម៉ឺនរៀល រាល់ខែ
ទី១០៖ ឈ្មោះ ផាត សុជា ភេទស្រី អាយុ១៨ឆ្នាំ (កំព្រាឪពុកម្តាយនិងមានជម្ងឺប្រចាំកាយ) នៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ទទួលបានអង្ករ០១ការ៉ុង និងថវិកា២០ម៉ឺនរៀល រាល់ខែ
ទី១១៖ ឈ្មោះ ចៅ គង់ ភេទប្រុស អាយុ៧៤ឆ្នាំ (រស់នៅពីរនាក់ប្តីប្រពន្ធមានជីវភាពខ្វះខាត) នៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ទទួលបានអង្ករ០១ការ៉ុង រាល់ខែ
ទី១២៖ ឈ្មោះ សន គីម ភេទស្រី អាយុ៧២ឆ្នាំ (ចាស់ជរាគ្មានទីពឹង) នៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល រាល់ខែ៕