(ភ្នំពេញ)៖ ហាង Modestore បានរៀបចំពិធីជប់លៀង VIP Cocktail Party ពិសេសមួយ ដើម្បីអបអរការដាក់ដំណើរការ សាកល្បងវេបសាយ www.modestore.asia ជាវេបសាយ ដែលមានលក់ផលិតផលប្រណីតៗ ហើយមានម៉ាកល្បីៗជាច្រើន។
កម្មវិធីនេះ បានធ្វើទ្បើងនៅហាង «Modestore» ដែលមានទីតាំងលើផ្លូវលេខ៤៣០ ជិតផ្សារទួលទំពូង នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨។ ហាង Modestore ត្រូវបានបង្កើតទ្បើង ជាផ្លូវការក្នុងចុងឆ្នាំ២០១៧ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ទីផ្សារសម្លៀកបំពាក់ទាន់សម័យ សម្រាប់បុរស នារី និងកុមារ ដែលកំពុងតែមានការកើនទ្បើងជាលំដាប់។
ហាង Modestore បានធ្វើការសហការ ជាមួយហាងលក់ផលិតផលដ៏ល្បីៗ នៅទីក្រុងទ្បុងដ៍ ប៉ារីស ញូយ៉ក និងមីលេន ដើម្បីផ្តល់ជូននូវផលិតផលម៉ាកទំនើបៗ កំពុងពេញនិយម ដូចជា៖ ម៉ាក Gucci, Chanel, Louis Vuitton, Coach, MK, YSL, Carbotti, Santa Firenze, Gussaci, Calvin Klein, Michael Kors, J.adam, Nike, Adidas, Dior, Ferragamo, Emporio Armaniព្រមទាំងស្លាកយីហោល្បីៗជាច្រើនទៀត។
នាយកប្រតិបត្តិរបស់ហាង Modestore លោកស្រី ខេង ពិទូពុធធីតា បានថ្លែងថា «តាំងពីហាង Modestore បានចាប់ផ្តើម បើកដំណើរការមកតាំងពីប៉ុន្មានខែមុននេះ យើងខ្ញុំ មានអតិថិជនជាច្រើន ដែលបានជាវផលិតផល ហើយទទួលបានការកោតសរសើរពីសេវាកម្ម និងម៉ាកល្បីៗ ដែលយើងខ្ញុំបានដាក់លក់»។
លោកស្រី ខេង ពិទូពុធធីតា បន្ដទៀតថា ចំពោះអតិថិជនទាំងអស់ ដែលកំពុងស្នាក់នៅ ឬធ្វើការនៅតាមបណ្តាខេត្តនានា ឬមានការជាប់រវល់ខ្លាំង ក៏អាចចូលឆែកមើល ផលិតផលរាប់ពាន់ ដែលមានដាក់លក់លើវេបសាយ Modestore ហើយទទួលបានការដឹកជញ្ជូនភ្លាមៗ ក្នុងរយៈពេល២៤ម៉ោង ទូទាំងប្រទេសកម្ពុជា។
ផលិតផលទំនើបៗ ដែលលោកអ្នក អាចរកជាវបាននៅហាង Modestore រួមមានដូចជា៖ ខោអាវ ស្បែកជើង ស្បែកជើងកីទ្បា កាបូប គ្រឿងសម្អាង និងនាឡិកា -ល-។
នៅក្នុងកម្មវិធីនេះផងដែរ ក៏មានការចូលរួមពីតារាតំណាងផលិតផលដ៏ល្បីម្នាក់គឺ កញ្ញា នៅ សុនីតា។ កញ្ញាបានបង្ហាញចំណាប់អារម្មណ៍ យ៉ាងសប្បាយរីករាយទៅកាន់ភ្ញៀវកិត្តិយស ដោយខ្លួនបានជ្រើសរើស ជាតំណាងឲ្យផលិតផល ដែលប្រកបដោយគុណភាព និងសេវាកម្មខ្ពស់។
ក្នុងកម្មវិធីនេះផងដែរ ក៏មានភ្ញៀវ VIP ជាច្រើនបានសម្តែងនូវការកោតសរសើររបស់ពួកគេ ចំពោះផលិតផលនៅហាង Modestore ដោយសារតែគុណភាពរបស់វាល្អ ដូចនៅបរទេស បេះបិទ។ ជាមួយនឹងការបើកដំណើរការហាង Modestore អតិថិជនមិនចាំបាច់ ចំណាយពេលក្នុងការធ្វើដំណើរទៅក្រៅប្រទេស ដើម្បីទិញផលិតផល ដែលមានស្លាកយ៊ីហោល្បីៗ ទៀតឡើយ។
សូមជម្រាបថា បច្ចុប្បន្ននេះ ហាង Modestore កំពុងសាងសង់ហាងទំនិញដ៏ធំថ្មីមួយ ដែលស្ថិតនៅលើផ្លូវ៣៣៧ សង្កាត់ទួលគោក រាជធានីភ្នំពេញ ដើម្បីផ្តល់ជូនអតិថិជន នូវបទពិសោធន៍ នៃការទិញឥវ៉ាន់លំដាប់ថ្នាក់ពិភពលោក ជាមួយនឹងបរិយាកាសដ៏ស្រស់ស្រាយ ខណៈពេលអតិថិជនកំពុងដើរមើល ឥវ៉ាន់ដែលមានស្លាកយ៊ីហោល្បីៗ៕