(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា កម្លាំងនគរបាលចរាចរណ៍របស់លោក បានឃាត់រថយន្ត ចំនួន១០គ្រឿងបន្តទៀត ដែលបើកដោយជនជាតិចិន ដោយពួកគេគ្មានប័ណ្ណបើកបរ និងគ្មានពាក់មួកសុវត្ថិភាព។

លោកឧត្តមសេនីយ៍ស្នងការ បានប្រកាសចាត់វិធានការចំពោះបញ្ហានេះ កាន់តែខ្លាំងឡើង ជាពិសេស ក៏សូមអំពាវនាវដល់ម្ចាស់រថយន្ត និងម៉ូតូទាំងអស់ដែលបានជួលឲ្យជនបរទេស មិនថា តែជនជាតិ ចិននោះទេ ត្រូវត្រួតពិនិត្យឲ្យបានត្រឹមត្រូវតើ ពួកគេមានប័ណ្ណបើកបរត្រឹមត្រូវតាមច្បាប់ដែរឬទេ? បើបញ្ហានេះនៅតែបន្តកើតឡើងទៀត​នោះ លោកស្នងការ នឹងចាត់វិធានការ តាមនីតិវិធីឲ្យបានតឹង រឹងបំផុត គោលបំណងរក្សាសណ្តាប់ធ្នាប់ និងការគោរពច្បាប់នៅលើទឹកដីខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា នៅយប់ថ្ងៃ​ទី​៧​ ខែ​ឧសភា​​ ឆ្នាំ​២០១៨​ កម្លាំងជំនាញផែនសណ្តាប់ធ្នាប់សាធារណៈ ចំនួន១៩​នាក់ ដឺកនាំដោយលោកវ.ឯក ព្រហ្ម ពៅ នាយការិយាល័យចរាចរណ៍ផ្លូវគោក បានចុះត្រួតពិនិត្យ រឹតបន្តឹងការអនវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ ជាពិសេស​ អ្នកបើកបរ​​គ្មានប័ណ្ណបើកបរ​ នៅ​គោលដៅ​​លើផ្លូវ​វិថីឯករាជ្យ​ ត្រង់ចំណុច​P6 រង្វង់​មូល​តោ ស្ថិតនៅសង្កាត់លេខ៤​ ក្រុងព្រះសីហនុ​ ជាលទ្ធផល​៖

*ពិន័យ​អ្នកបើកបរ​ និង​អ្នក​រួមដំណើរលើ​ម៉ូតូ​ មិនពាក់មួកសុវត្តិភាព​ ចំនួន​១៣នាក់
*ពិន័យ​អ្នកបើកបរ​មិន​មាន​កញ្ចក់​មើល​ក្រោយ​ ចំនួន​០១នាក់
*ពិន័យ​អ្នកបើកបរ​ម៉ូតូ​គ្មាន​បណ្ណ​បើកបរ​ចំនួន​០៤នាក់
*ពិន័យ​អ្នកបើកបរ​រថយន្ត​ មានប័ណ្ណបើកបរ​ហួស​សុពលភាព​ចំនួន​០២នាក់​។

ជាមួយគ្នាកម្លាំងនគរបាលក៏បានឃាត់រថយន្តបានចំនួន​១០គ្រឿង​​​ មានដូចខាងក្រោម​៖

ទី១៖ រថយន្តម៉ាក​ HYUNDAI H1 ពណ៌​ទឹកប្រាក់​ ពាក់ផ្លាកលេខ​ព្រះសីហនុ​ 2A-7520
ទី២៖ រថយន្តម៉ាក LEXUS RX300 ពណ៌ស ពាក់ផ្លាកលេខ​កំពង់ធំ​ 2A-9000
ទី៣៖ រថយន្តម៉ាក​ RANGE ROVER ពណ៌​ទឹកមាស​ ពាក់ផ្លាកលេខ​ភ្នំពេញ​ 2AL-9977
ទី៤៖ រថយន្តម៉ាក​ HIGHLANDER ពណ៌ស ពាក់ផ្លាកលេខ​ភ្នំពេញ​ 2AK-0494
ទី៥៖ រថយន្តម៉ាក ​HIGHLANDER​ ពណ៌​ខៀវ​ ពាក់ផ្លាកលេខ​ព្រះសីហនុ​ 2A-8873
ទី៦៖ រថយន្តម៉ាក​ HIGHLANDER​ ពណ៌​ទឹកមាស​ ពាក់ផ្លាកលេខ​ភ្នំពេញ ​2O-0139
ទី៧៖ រថយន្តម៉ាក​ HIGHLANDER​ ពណ៌​ទឹកមាស​ ពាក់ផ្លាកលេខ​ភ្នំពេញ​ 2I-4342
ទី៨៖ រថយន្តម៉ាក​ LEXUS RX300​ ពណ៌​ទឹកមាស​ ពាក់ផ្លាកលេខ​ព្រះសីហនុ​ 2A-6084
ទី៩៖ រថយន្តម៉ាក​ PORSCHE ពណ៌​ស​ ពាក់ផ្លាកលេខ​ភ្នំពេញ​ 2AM-3777
ទី១០៖ រថយន្តម៉ាក​ HYUNDAI H1 ពណ៌​ទឹកប្រាក់​ ពាក់ផ្លាកលេខ​ភ្នំពេញ ​2AU-9167។

សម្រាប់វត្ថុតាងម៉ូតូ និងរថយន្តទាំងអស់ ត្រូវរក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី៕