(ភ្នំពេញ)៖ ព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិដំបូងបង្អស់របស់ស្រាបៀរអាន់ឆ័រ ដែលមានឈ្មោះថា International Beach Volleyball 2-Star FIVB World Tour បានឈានដំណាក់កាលចុងក្រោយដ៏រំភើបរីករាយក្រៃលែងបំផុតដោយបានរកឃើញក្រុមទទួលបានជយលាភីរបស់ខ្លួន កាលពីថ្ងៃទី៦ ខែឧសភាកន្លងទៅ នៅមុខសាលមហោស្រពកោះពេជ្រ ដោយមានការចូលរួមទស្សនាពីមិត្តអ្នកគាំទ្ររាប់ពាន់នាក់។

បន្ទាប់ពីការប្រកួតយ៉ាងខ្លាំងក្លាដែលបានកើតឡើងចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែឧសភា រវាងក្រុមកីឡាករអន្តរជាតិចំនួន២៩ ក្រុមមកពីបណ្តា ប្រទេស១៧ ប្រទេសដូចជា៖ អូស្ត្រាលី, កាណាដា, ដាណឺម៉ាក, អាល្លឺម៉ង់, ក្រិក, ជប៉ុន, ណូវែលហ្សីឡង់, រុស្ស៊ី, ស៊ុយអែដ, និងបណ្តាប្រទេសជាច្រើនទៀត គេបានរកឃើញក្រុមជ័យលាភក្នុងវគ្គផ្តាច់ព្រ័ត្រ គឺក្រុមជើងឯកបានទៅលើក្រុមអាល្លឺម៉ង់អាល្លឺម៉ង់ (Behlen/Schneider)ទទួលបានមេដាយមាស។

ក្រុមជើងឯករងបានទៅលើក្រុមជប៉ុន (Mizoe/Hashimoto) ទទួលបានមេដាយប្រាក់ និងក្រុមចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមរុស្ស៊ី (Dabizha/Mastikova) ដែលទទួលបានមេដាយសំរឹទ្ធ។ ក្រុមទទួលជ័យលាភីទាំងបីក្រុមនេះមានសិទ្ធិលេងសម្រាប់វគ្គផ្តាច់ព្រ័ត្រក្នុងក្របខ័ណ្ឌ FIVB World Tour ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិចដើម្បីឈានរកទៅជើងឯកពិភពលោក។

បន្ទាប់ពីកម្មវិធីប្រកួតនេះ មានការប្រគុំតន្រ្តីរបស់ស្រាបៀរអាន់ឆ័រដោយមានការអញ្ជើញចូលរួមពីតារាល្បីល្បាញអន្តរជាតិ កញ្ញា ភាមា (Pia Mia) កំពូលតារាចម្រៀងស្រីដ៏ល្បីប្រចាំសហរដ្ឋអាមេរិក ព្រមទាំងតារាល្បីៗប្រចាំព្រះរាជាណាចកម្ពុជាជាច្រើនរូបមានដូចជា៖ កញ្ញា ឱក សុគន្ធកញ្ញា, លោក ខេមរៈ សេរីមន្ត, លោក នីកូ, លោក ឆន សុវណ្ណរាជ, អ្នកនាង សុគន្ធ នីសា, អ្នកនាង សុខ ស្រីនាង, កញ្ញា ទេព បូព្រឹក្ស, កញ្ញា សួស វីហ្សា, អ្នកនាង ពេជ្រ សោភា, កញ្ញា វី ឌីណែត, លោក ស្តិប (Step) និងលោក ជី ដេវីត ជាដើម។

សូមជម្រាបថា នេះជាព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្ដរជាតិ លើកទីមួយដែលប្រារព្ធឡើងនៅក្នុងប្រទេសកម្ពុជា ដែលរៀបចំឡើងដោយ ស្រាបៀរអាន់ឆ័រ ក្រោមកិច្ចសហការជាមួយនឹងសហព័ន្ធកីឡាបាល់ទះអន្តរជាតិ (FIVB) ក្រសួងអប់រំយុវជន និងកីឡា និងសហព័ន្ធកីឡាបាល់ទះកម្ពុជា។ កម្មវិធី International Beach Volleyball 2-Star FIVB World Tour គឺជាផ្នែកមួយនៃកម្មវិធី Anchor International Beach Volleyball Carnival 2018 របស់ស្រាបៀរអាន់ឆ័រ ដែលបានចាប់ផ្តើមពីថ្ងៃទី២៤ ខែមីនា រហូតដល់ថ្ងៃទី២៧ ខែឧសភា
ឆ្នាំ២០១៨ នៅខេត្តក្រុងធំចំនួនប្រាំបីរួមមានខេត្តកំពង់ស្ពឺ, ខេត្តព្រះសីហនុ, ខេត្តបន្ទាយមានជ័យ, ខេត្តបាត់ដំបង, ខេត្តកំពង់ចាម, រាជធានីភ្នំពេញ ខេត្តរតនគិរី និងខេត្តសៀមរាប។

ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិនេះ សូមចូលមើលទំព័រហេ្វសបុករបស់ស្រាបៀរអាន់ឆ័រ https://www.facebook.com/AnchorBeerKH/