(ភ្នំពេញ)​៖​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ នៅថ្ងៃអង្គារ​ ៩រោច​ ខែពិសាខ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី ៨​ ខែឧសភា​ ឆ្នាំ២០១៨​ នេះ​ បានទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះវររាជមាតាជាតិ​ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា​ ដែល ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមចំនួន​ ២០,០០០ដុល្លារ​ (ពីរម៉ឺនដុល្លារអាមេរិក)​ ក្នុងឱកាសប្រារព្ធមីទ្ទិងថ្នាក់ជាតិ​ អបអរខួបទី​ ១៥៥​ ទិវាពិភពលោកកាកបាទក្រហម​ អឌ្ឍចន្ទក្រហម​ ៨​ ឧសភា​ ឆ្នាំ​ ២០១៨​ ក្រោមប្រធានបទ​ «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង​ សម្រាប់គ្រប់គ្នា​ -​ មិនទុកនរណាម្នាក់ចោល»​ សម្រាប់ជាប្រយោជន៍ដល់ប្រជារាស្ត្រក្រីក្រ​ ទទួលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ​ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុង នៃសារលិខិត​របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ៖