(ភ្នំពេញ)៖ រោងភាពយន្តស្តង់ដារប្រទេសកូរ៉េ «Prime Cineplex» បានបើកសម្ពោធ សាខាមួយបន្ថែមទៀត នៅឯផ្សារទំនើប Atrium ជាន់ទី៣ និងជាន់ទី៤ នៅក្នុងបុរីវិមានភ្នំពេញ កាលពី​ពេលថ្មីៗនេះ ក្រោមវត្តមានជាអធិបតិភាព ពីសំណាក់លោក ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ, លោក លី ជុនហូ នាយកប្រតិបត្តិ Prime Cineplex កម្ពុជា, លោក William អ្នកគ្រប់គ្រងទូទៅប្រចាំក្រុមហ៊ុន SUSUSI ALOE VERA វត្តមានភ្ញៀវកិត្តិយស និងបងប្អូនអ្នកសារព័ត៌មាន ជាច្រើនរូបទៀត។ 

នៅក្នុងកម្មវិធីសម្ពោធ រោងភាពយន្តទំនើប Prime Cineplex សាខាថ្មីនេះ ក៏មានការចូលរួមពីតារាចម្រៀង លោក G-David ក្រុមចម្រៀងស្រី 4Nix និងក្រុមចម្រៀងប្រុស Onetop ផងដែរ។

​ដោយសារតែមានការគាំទ្រ នូវរោងភាពយន្ត Prime Cineplex សាខាទី១ ដែលបានបើកសម្ពោធ កាលពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០១៧ ស្ថិតនៅក្នុងផ្សារទំនើបសុវណ្ណា ជាមួយរោងបញ្ចាំងធំៗចំនួន៥ ដែលសុទ្ធសឹងតែបំពាក់ ទៅដោយឧបករណ៍ទំនើប និងបច្ចេកវិទ្យាចុងក្រោយគេបង្អស់នោះ ទើបកាលពីថ្មីៗនេះ Prime Cineplex និង SUSUSI ALOE VERA ដែលជាទឹកប្រទាលកន្ទុយក្រពើ នាំចូលពីប្រទេសថៃ១០០% សហការគ្នារៀបចំកម្មវិធីសម្ពោធ សាខាថ្មីនេះឡើងតែម្តង។

រោងភាពយន្ត Prime Cineplex គឺជារោងភាពយន្ត ដែលដំណើរការឡើងស្របទៅតាមស្តង់ដារ រោងភាពយន្តក្នុងប្រទេសកូរ៉េ ដែលមានផាសុខភាព រូបភាពច្បាស់ល្អ បំពាក់ដោយប្រព័ន្ធសំឡេង កម្រិត ៧.១ គ្រប់ Hall និងមានប្រភេទសាលជាច្រើនជម្រើស សម្រាប់លោកអ្នកដូចជា៖
-សាល VIP កៅអីអាចបត់សារ៉េ និងមានកន្លែងសាកថ្មទូរស័ព្ទ។
-សាល Premium ATMOS បំពាក់ដោយបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ Dobly ជាមួយកៅអីទាន់ល្មើយ។
-សាល គ្រួសារ លោកអ្នកអាចរីករាយ​ទស្សនាជាលក្ខណៈ​ដៃគូ ឬមិត្តភក្តិ ដោយកៅអីសាឡុងធំទូលាយ ដាច់ដោយឡែកពីគ្នា
ដោយក្នុងនោះ គ្រប់សាលទាំងអស់ អាចទស្សនាបានទាំងប្រភេទ 2D និង 3D តែម្តង។

ដើម្បីអបអរការដំណើរសាខាថ្មី ទស្សនិកជនអាចចូលរួមទស្សនាភាពយន្ត ដោយសេរី រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ០៧ ដល់ ០៩ឧសភា ​សម្រាប់ភាពយន្តល្បី ដែលទទួលបាន​ការគាំទ្រជាច្រើន ពីសំណាក់ទស្សនិកជនកន្លងមក។ រីឯភាពយន្តថ្មីៗលោកអ្នកគ្រាន់តែចំណាយពី២ដុល្លារឡើង ក៏អាចទស្សនាបានដែរ​ និងចាប់ពីថ្ងៃទី១០ នេះរហូតដល់​ចុងខែឧសភានេះ តម្លៃសំបុត្រចាប់១,៥ដុល្លារឡើង ទៅដែលមានតែមួយគត់​ នៅប្រ៉ាមស៊ីនេផ្លិច បុរីវិមានភ្នំពេញ ដែលមានទីតាំង ស្ថិតនៅក្នុងផ្សារទំនើប Atrium ជាន់ទី៣ និងជាន់ទី៤ នៅក្នុងបុរីវិមានភ្នំពេញ ផ្លូវលេខ ៥៩៨ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ ភ្នំពេញ៕