ទីបំផុត ! ប្រធានបក្សយុវជន ប្រគល់ថវិកា១៤០០ដុល្លារ ជូនកីឡាករប្រដាល់ខ្មែរ ធឿន ធារ៉ា ដែលប្រកួតចាញ់កីឡាករថៃ តាមការសន្យា
08-05-2018 12:41
(ភ្នំពេញ)៖ ទីបំផុត ! នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានប្រគល់ថវិកាលើកទឹកចិត្ត១៤០០ដុល្លារ ជូនកីឡាករប្រដាល់ខ្មែរលោក ធឿន ធារ៉ា តាមការសន្យាហើយ។
លោក ពេជ្រ ស្រស់ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ក្នុងចំណោមថវិកា១៤០០ដុល្លារនោះ មានថវិការបស់លោក ១ពាន់ដុល្លារ ថវិកាម្ចាស់ក្លឹប MS GYM ២០០ដុល្លារ ថៅកែគ្រឿងសំណង់ យាន់ បូរិន ១០០ដុល្លារ និងថៅកែផ្ទះល្វែង ដែន មុន្នីរ៉ាក់ ១០០ដុល្លារ។
សូមបញ្ជាក់ថា ធឿន ធារ៉ា ដែលជាកីឡាករប្រដាល់គុនខ្មែរដ៏លេចធ្លោ បានប្រកួតចាញ់កីឡាករថៃ Kitti ក្នុងទឹកទី២ ក្នុងសង្វៀន Max Muay Thai ប្រទេសថៃ កាលពីយប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨។
លោកពេជ្រ ស្រស់ ធ្លាប់បានប្រកាសថា ទោះបីជាប្រកួតចាញ់កីឡាករថៃ ក៏លោកផ្តល់រង្វាន់លើកទឹកចិត្តជូនកីឡាកររូបនេះផងដែរ៕