(ភ្នំពេញ)៖ ក្រុមហ៊ុនតារាផេ (DARA Pay) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ធំមួយ បានផ្តល់ជូនឱកាសពិសេសដល់អតិថិជនរបស់ខ្លួន ក៏ដូចជាប្រជាជនកម្ពុជាទាំងអស់ ក្នុងការផ្ញើប្រាក់ទៅកាន់ គ្រប់ខេត្ត-ក្រុង ដោយមិនគិតថ្លៃសេវា ក្នុងទំហំទឹកប្រាក់ក្រោម ១០០,០០០ (ដប់ម៉ឺន) រៀល ឬ សមតុល្យនឹង ២៥ (ម្ភៃប្រាំ) ដុល្លារអាមេរិក ទូទាំងប្រទេស។
ការផ្ដល់ជូន នៃការផ្ញើប្រាក់ទៅកាន់ គ្រប់ខេត្ត-ក្រុង ដោយមិនគិតថ្លៃសេវា របស់ក្រុមហ៊ុនតារាផេ គឺដើម្បីអបអរសាទរក្នុងឱកាស ព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ថ្ងៃទី១៣-១៤-១៥ ខែឧសភា ឆ្នាំ២០១៨ ដែលឈានជិតចូលមកដល់នាពេលខាងមុខនេះ។
អ្វីដែលងាយនោះ អតិថិជនគ្រាន់តែទៅកាន់ភ្នាក់ងារតារាផេ ដែលនៅជិតលោកអ្នកបំផុត ហើយធ្វើតាមការណែនាំពីរបៀបនៃការផ្ទេរប្រាក់ជាការស្រេច ហើយចំពោះលោកអ្នក ដែលមានកាបូបលុយអេឡិចត្រូនិកតារាផេវិញ ក៏អាចវេរលុយមិនគិតថ្លៃសេវាដែរ។
សូមបញ្ជាក់ថា ឱកាសដ៏ពិសេសនេះ ផ្តល់ជូនចាប់ផ្តើមពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨។
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់មជ្ឈមណ្ឌលបម្រើសេវាកម្ម អតិថិជនក្រុមហ៊ុនតារាផេ តាមរយៈលេខទូរស័ព្ទ ០៨១ ៧៩៩ ៨៨៨ ឬ ទំព័រហ្វេសប៊ុកផ្លូវការតារាផេ៕
ទាញយកកម្មវិធីតារាផេ សំរាប់ប្រព័ន្ធប្រតិបត្តិការ iOS និង Android តាមរយៈតំណភ្ជាប់ទីនេះ https://goo.gl/7tvY1E