(ស្វាយរៀង)៖ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង២៣៖៥០នាទីយប់ មានករណីដាច់ចរន្តអគ្គិសនី ក្នុងទីរួមខេត្តស្វាយរៀង មូលហេតុដោយសារមានរថយន្តបុកបង្គោលភ្លើងបំភ្លឺសាធារណៈដួលលើខ្សែបញ្ជូនតង់ស្យុងមធ្យម (MV)។

ក្រុមការងារបានធ្វើការជួសជុល ភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនបានប្រើប្រាស់វិញនាវេលាម៉ោង ០១៖០៩នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨
អាស្រ័យហេតុនេះសូមបងប្អូន មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕