ស្អែកនេះ គ.ជ.ប បន្តផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹង អំពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត ជូនដល់គ្រូបង្រៀន សិស្សានុសិស្ស និងយុវជន១៦០០នាក់
08-05-2018 10:59
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ ស្អែកនេះ លោក ស៊ិក ប៊ុនហុក ប្រធានកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប នឹងដឹកនាំមន្រ្តីគ.ជ.ប ចុះផ្សព្វផ្សាយបញ្រ្ចាបការយល់ដឹង អំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតីកាលទី៦ ឆ្នាំ២០១៨ ជូនដល់ គរុសិស្ស គរុនិស្សិត គ្រូបង្រៀន និងយុវជនប្រមាណ១៦០០នាក់ នៅវិទ្យាស្ថានជាតិអប់រំ។
ការចុះបញ្ច្រាបនៃការយល់ដឹងដល់ប្រជាពលរដ្ឋនេះ ធ្វើឡើងស្របពេលដែលទណ្ឌិត សម រង្ស៊ី មេដឹកនាំចលនាសង្រ្គោះជាតិ បានអំពាវនាវតាមមណ្តាញទំនាក់ទំនងសង្គម កុំឱ្យប្រជាពលរដ្ឋខ្មែរ ទៅបោះឆ្នោតតំណាងរាស្រ្ត នៅខែកក្កដាខាងមុខនេះ ដែលគ.ជ.បចាត់ទុកថា នេះគឺទង្វើបំពានសិទ្ធិលើសិទ្ធិប្រជាពលរដ្ឋ ដែលច្បាប់បានចែងថា ពលរដ្ឋខ្មែរ មានសិទ្ធិពេញលេញ ក្នុងការចូលរួមបោះឆ្នោតជ្រើសរើស មេដឹកនាំរបស់ខ្លួន រយៈពេល៥ឆ្នាំម្តង។
សូមជម្រាបថា ការចុះបញ្ច្រាបការយល់ដឹង អំពីច្បាប់ស្តីពីការបោះឆ្នោតខាងលើនេះ ក៏ដោយសារតែមានសំណូមពរពីសិស្ស និស្សិត គរុសិស្ស គរុនិស្សិត និងគ្រូបង្រៀន នៅវិទ្យាស្ថានជាតិអប់រំ (NIE) ផងដែរ៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់គ.ជ.ប៖