(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨នេះ កាកបាទក្រហមកម្ពុជា រៀបចំកម្មវិធីប្រារព្ធទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីកៀរគរថវិកា ពីសប្បុរសជននានា យកមកទ្រទ្រង់សកម្មភាពការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា សម្រាប់ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
នៅក្នុងឱកាសនោះ អ្នកឧកញ៉ា ហុង ពីវ ជាម្ចាស់បុរីពិភពថ្មី បានបរិច្ចាគថវិកាផ្ទាល់ខ្លួន ដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់១លាន២សែន៨ម៉ឺនដុល្លារអាមេរិក (១,២៨០,០០០ដុល្លារ) ជូនដល់កាកបាទ ក្រហមកម្ពុជា សម្រាប់ឆ្នាំ២០១៨នេះ, អ្នកឧកញ៉ា នៅតែបន្តឈរលំដាប់លេខ១ដដែលដូចឆ្នាំមុន។
សូមជម្រាបថា ក្រៅពីជួយឧបត្ថម្ភគាំទ្រដល់សកម្មភាពរបស់កាកបាទក្រហមកម្ពុជា នូវទឹកប្រាក់ដ៏សន្ធឹកសន្ធប់ហើយនោះ សេដ្ឋីបុរីពិភពថ្មីរូបនេះ តែងតែចូលរួមបរិច្ចាគប្រាក់ផ្ទាល់ខ្លួន ក្នុងសកម្មភាពមនុស្សធម៌ជាច្រើនទៀត ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា និងសកម្មភាពមនុស្សក្នុងប្រទេសកម្ពុជាច្រើនទៀត៕