Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមកុំបើកបរស្ថិតក្រោមឥទ្ធិពលគ្រឿងញៀន! ស្លាប់៣នាក់ រងរបួស១១នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី០៧ ខែឧសភា​ម្សិលមិញ

08-05-2018 06:34

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឲ្យមនុស្សស្លាប់៣នាក់ របួសស្រាល៦នាក់ រងរបួសធ្ងន់ស្រាល៥នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៦លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៥គ្រឿង រថយន្តតូច៤គ្រឿង គោយន្ដ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, មិនគោរពសិទ្ធិ, ប្រជែង និងងងុយដេក។

សូមបញ្ជាក់ថារយៈពេល០៧ថ្ងៃ ខែឧសភា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៥៦លើក បណ្ដាលឲ្យមនុស្សស្លាប់២៦នាក់ របួសធ្ងន់ចំនួន៥៣នាក់ និងរបួសស្រាលចំនួន១៨នាក់៕