(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា, លោក វៃ ជីវ័ន្ត, លោក អាន គុន្ធធារ៉ា, លោក ពោជ លីគឹមហ៊ុន, លោក និល រដ្ឋា៖

* ព័ត៌មានជាតិ (Cambodia News)

១៖ សមាជិកព្រឹទ្ធសភាអាមេរិក៖ កម្ពុជាគឺជាមិត្តរបស់សហរដ្ឋអាមេរិក មិនមែនជាសត្រូវនោះទេ ជាពិសេសគណបក្សប្រជាជនកម្ពុជា

២៖ សម្តេចតេជោ ហ៊ុន សែន ចោទសួរអតីតមេដឹកនាំអតីតបក្សសង្គ្រោះជាតិថា តើប្រទេសណាជាសហគមន៍អន្តរជាតិ ដែលនឹងមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ឬដាក់សម្ពាធលើកម្ពុជានោះ?

៣៖ សម្តេចនាយករដ្ឋមន្ត្រី អំពាវនាវអាជ្ញាធរជួយសម្រួលភាពងាយស្រួលដល់គណបក្សនយោបាយទាំងអស់ ក្នុងការធ្វើសកម្មភាពនយោបាយរបស់ខ្លួន

៤៖ សម្ដេចតេជោ ហ៊ុន សែន៖ វត្តមានចិនមានច្រើននៅកម្ពុជា ព្រោះតែគម្រោងវិនិយោគរបស់ចិន និងការសាងសង់របស់ចិននៅកម្ពុជាមានច្រើន

៥៖ សម្តេចតេជោ ហ៊ុន សែន៖ បក្សនយោបាយមួយត្រូវបានរំលាយមិនមែនមានន័យថា ប្រជាធិបតេយ្យនៅកម្ពុជាស្លាប់ឡើយ

៦៖ លោក ​កឹម​ សុខា​ គ្មាន​វាសនា​បាន​នៅ​ក្រៅ​ឃុំ​ទេ​, តុលាការកំពូល សម្រេចឱ្យបន្តឃុំខ្លួន ៦ខែទៀត

៧៖ ក្រសួងឧស្សាហកម្ម ​​បង្ហាញពីលទ្ធផលពិសោធ​ន៍ ដោយរកឃើញ​សារធាតុគីមី​ក្នុងស្រាស និងទឹកព្រែក នៅខេត្តក្រចេះ​ ដែលឲ្យមនុស្សស្លាប់ និងធ្លាក់ខ្លួនឈឺរាប់សិបនាក់

៨៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ លទ្ធផលនៃការធ្វើពិសោធន៍ទឹកដែលសង្ស័យពុលប្រជាពលរដ្ឋនៅខេត្តក្រចេះ នឹងចេញនៅថ្ងៃស្អែក!

៩៖ លោក កៃ គឹមសុង ត្រូវបាន​បណ្តេញចេញ​ពីតួនាទី ​និពន្ធនាយក​កាសែតភ្នំពេញប៉ុស្តិ៍ ដោយសារធ្វើឲ្យមានកំហុសធំមួយ

១០៖ រដ្ឋាភិបាលចិន ប្រកាន់ជំហរឥតងាករេក្នុងការគោរពឯករាជ្យ អធិបតេយ្យ ការការពារសន្តិសុខនិងស្ថិរភាពសង្គម នៅកម្ពុជា

១១៖ រដ្ឋមន្ត្រី ថោង ខុន៖ រាជរដ្ឋាភិបាលបែងចែកឆ្នេរសមុទ្រជា៥ប្រភេទ មានឆ្នេរអភិរក្សស្នូល ឆ្នេរអេកូទេសចរណ៍ ឆ្នេរកម្សាន្តពិសេស ឆ្នេរកម្សាន្តសាធារណៈកម្រិតខ្ពស់ និងកម្រិតមធ្យម

១២៖ លិខិតមិត្តអ្នកអាន៖ ឡូស៊ីកសេនារីយោនយោបាយបែកថ្នាំរបស់ សម រង្ស៊ី

* ព័ត៌មានអន្តរជាតិ ( International News)

១៖ ពិធីស្បថ​ឡើងកាន់​តំណែង​​នៃប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ចាប់ផ្តើមជាផ្លូវការហើយ

២៖ ភរិយាលោក បារ៉ាក់ អូបាម៉ា «ទាត់ចោល​ព័ត៌មាន​ថា ត្រៀមឈរ​​ឈ្មោះ​​ប្រកួតយក​តំណែង​ប្រធានាធិបតី​​អាមេរិក» ប៉ុន្តែ​លោកស្រី​ឆ្លៀតផ្តល់​មតិ​ខ្លះៗ

៣៖ ព័ត៌មានក្តៅ! អាមេរិក​កំពុងតែ​បង្ក​បញ្ហា​ធំ «តាមរយៈការ​គ្រោងបង្កើត​មូលដ្ឋាន​យោធា លើទឹកដី​ស៊ីរី​តែម្តង»

៤៖ សហរដ្ឋអាមេរិក៖ បិទច្រកចេញ​ក្នុង​ព្រលានយន្តហោះ​អន្តរជាតិ Seattle-Tacoma ក្រោយ​រក​ឃើញ​កញ្ចប់​គួរ​ឲ្យ​​សង្ស័យ

៥៖ មានករណី​ប៉ងធ្វើឃាត​រដ្ឋមន្ត្រីមហាផ្ទៃ​ប៉ាគីស្ថាន តែមិន​បាន​សម្រេចអំឡុងពេលលោក​កំពុងថ្លែង​សុន្ទរកថា

៦៖ សំនួរដែល​​ពិបាក​រកចម្លើយ! តើហេតុ​អ្វី​បានជាអាមេរិក​​មិនចង់​ចាក​ចេញ​ពី​ស៊ីរី? តើ​សន្តិភាព​អាចកើត​​មាន​ទៅ​​រួច​ទេ?

៧៖ ដូណាល់ ត្រាំ ព្រលយ​តែមួយឃ្លា «ធ្វើឲ្យបារាំង​ផ្ទុះកំហឹង និងទាមទារ​ឲ្យអាមេរិក​សុំទោសភ្លាម»

៨៖ រវាង​មីស៊ីល S-400 ទិញពី​រុស្ស៊ី និងយន្តហោះចម្បាំង F-35 ១០០គ្រឿង​ គ្រោង​ទិញពី​​អាមេរិក ធ្វើឲ្យតួកគី​​ស្ថិត​ក្នុង​​បញ្ហា​​ធំ ៕