(ភ្នំពេញ)៖​ នាល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ គណបក្សខ្មែររួបរួមជាតិ បានទៅចុះបញ្ជីឈ្មោះចូលរួម និងដាក់បេក្ខជនជូនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរួចហើយ ដើម្បីចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ​នៅចុងខែកក្កដា ខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប នៅមុននេះ។

សូមជម្រាបថា រហូតដល់ថ្ងៃនេះមានរយៈពេល០៨ថ្ងៃហើយ នៃ​ការចុះបញ្ជី ដែលមានគណបក្សនយោបាយចំនួន៤ បានចុះបញ្ជីរួចរាល់ រួមមានគណបក្សយុវជនកម្ពុជា, គណបក្សប្រជាជនកម្ពុជា, គណបក្សសញ្ជាតិកម្ពុជា និងគណបក្សខ្មែររួបរួមជាតិ។

រហូតដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ មានគណបក្សនយោបាយចំនួន២១ហើយ បានទៅយកឯកសារពី គ.ជ.ប បំពេញ និងមានគណបក្សនយោបាយចំនួន៨ បានតម្កល់ប្រាក់នៅរតនាគារជាតិ ដើម្បីត្រៀមចូលរួមក្នុងការបោះឆ្នោត។

រយៈពេលនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្រ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨ មានចំនួន​១៤ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨៕

ខាងក្រោមនេះជាសេក្តីប្រកាសរបស់គ.ជ.ប៖