(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨នេះ បានចេញសេចក្តីជូនដំណឹងមួយដោយបញ្ជាក់ថា ប្រកាសឲ្យសិស្សដែលបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំឆ្នាំ២០១៣ អាចទៅដកសញ្ញាបត្របានហើយ។
ក្រសួងអប់រំបានឲ្យដឹងទៀតថា បេក្ខជនដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ សីហា ២០១៣ អាចទៅទទួលយកសញ្ញាបត្រ ពីមន្ទីរអប់រំ យុវជន និងកីឡា រាជធានី/ខេត្ត រៀងៗខ្លួន បន្ទាប់ពីមន្ទីរអប់រំ រាជធានី/ខេត្ត មកទទួលសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅនាយកដ្ឋានកិច្ចការប្រឡង ចាប់ពីពេលនេះទៅដោយឥតគិតថ្លៃ៕