(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៤,៤៦៥គ្រឿង រកឃើញល្មើសច្បាប់ ៥០៦គ្រឿង (ម៉ូតូ៦៣ភាគរយ) អប់រំ ២២៥គ្រឿង និងផាកពិន័យ ២៨១គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៧ ខែឧសភានេះ ត្រួតពិនិត្យរួមបានចំនួន ២,២៦៨៤គ្រឿង អប់រំ ៤០គ្រឿង និងផាកពិន័យចំនួន ២១២គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល០៧ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី០៧ ខែឧសភានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៣០,០១២គ្រឿង រកឃើញយានយន្តល្មើស ៣,៥៤២(ម៉ូតូ៧០ភាគរយ) ក្នុងនោះអប់រំ ១,៤៥០គ្រឿង និងផាកពិន័យ ២,០៩២គ្រឿង៕