CMAC រកឃើញគ្រាប់បែកទម្លាក់ពីយន្តហោះអាមេរិក ប្រភេទ MK82 ទម្ងន់២២៧គីឡូក្រាម១គ្រាប់ទៀត នៅស្រុកលើកដែក ខេត្តកណ្តាល
07-05-2018 17:13
(កណ្តាល)៖ អគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ មន្ត្រីស៊ីម៉ាក់បានដោះបន្សាបបានគ្រាប់បែកទម្លាក់ពីយន្តហោះរបស់អាមេរិក ប្រភេទ MK82 ទម្ងន់២២៧គីឡូក្រាម មួយគ្រាប់ដែលបន្សល់ទុកកាលពីសម័យសង្គ្រាម។
គ្រាប់បែកទម្លាក់ពីយន្តហោះដែលស៊ីម៉ាក់ ដោះបន្សាបបានញឹកញយនេះ ត្រូវបានស៊ីម៉ាក់រកឃើញនៅភូមិសាស្ត្រ ស្រុកលើកដែក ខេត្តកណ្តាល។
លោក ហេង រតនា បានបញ្ជាក់យ៉ាងដូច្នេះថា «នៅថ្ងៃចន្ទ័០៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ កាដូលាក់ខ្លួនជិត៥០ឆ្នាំមកហើយ នៅស្រុកលើកដែក ខេត្តកណ្តាល ប្រភេទ MK82 ទំងន់២២៧គីឡូក្រាម ត្រូវបានបង្ហាញខ្លួន។ លើកដែកធ្ងន់ស្រាប់ហើយ ថែមដែកមានជាតិផ្ទុះទៀត»៕