(កណ្ដាល)៖ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ (RDB) នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ បានចុះជួបសំណេះសំណាល ផ្សព្វផ្សាយពីគោលការណ៍ឥណទាន របស់ RDB និងការផ្ដល់ឥណទាន ជូនបងប្អូនប្រជាកសិករប្រមាណ២០០នាក់ មកពី៥សហគមន៍ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ការចុះផ្សព្វផ្សាយនេះក៏មានការចូលរួមពីអគ្គនាយកក្រុមហ៊ុន Khmer Food Group លោកឧកញ៉ា គឹម សាវុធ, ប្រធានមន្ទីកសិកម្មខេត្តកណ្តាល អភិបាលរងស្រុកផងដែរ។
សហគមន៍ទាំង៥ ដែលអគ្គនាយក RDB រួមមាន៖
១៖ សហគមន៍សេដាព្រៃលាក់ម្ចាស់ ស្ថិតក្នុងឃុំវិហារសួគ៌
២៖ សហគមន៌ ឃុំសន្លុង រួមនឹងសហគមន៌ កសិកម្មថ្មីរុងរឿង ស្ថិតក្នុងឃុំសន្លុង
៣៖ សហគមន៌អភិឌ្ឍន៌កសិកម្មជីវិតថ្មី រកាជន្លឹង ស្ថិតឃុំរកាជន្លឹង
៤៖ សហគមន៍បឹងស្វាយព្រែកតាមាក់មានជ័យ ស្ថិតក្នុងឃុំព្រែកតាមាក់
៥៖ សហគមន៍សាមគ្គីក្រូចសើចពុកឬស្សីលើ ស្ថិតក្នុងឃុំពុកឬស្សី៕