(ភ្នំពេញ)៖ លោក កៃ គឹមសុង និពន្ធនាយកកាសែតភ្នំពេញប៉ុស្តិ៍ភាសាខ្មែរ និងអង់គ្លេស ត្រូវបានថៅកែថ្មីរបស់កាសែតនេះបានសម្រេចបញ្ឈប់ពីការងារហើយ បន្ទាប់ពីទិញភាគហ៊ុន របស់កាសែតស្តង់ដារអន្តរជាតិមួយនេះ។
លោក កៃ គឹមសុង បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ថា លោកដែលបម្រើការងារ នៅក្នុងកាសែតនេះ រយៈពេល១០ឆ្នាំ បានបញ្ជាក់ថា មូលហេតុដែលថៅកែថ្មីបញ្ឈប់រូបលោក គឺបានធ្វើឡើងបន្ទាប់ពីលោកបានធ្វើកំហុសធំមួយ បន្ទាប់ពីបានអនុញ្ញាតឲ្យកាសែតនេះ ចេញផ្សាយអត្ថបទ ស្តីពីការដូរម្ចាស់ក្រុមហ៊ុន Post Media នៅលើទំព័រមុខ នៃកាសែតភ្នំពេញប៉ុស្តិ៍នេះ។
លោក កៃ គឹមសុង បានបញ្ជាក់ថា លោកមិនទាន់មានគម្រោងទៅបម្រើការងារនៅអង្គភាពណាមួយនៅឡើយទេ។
យោងតាមសេចក្តីប្រកាសរបស់កាសែតភ្នំពេញប៉ុស្តិ៍ ចេញផ្សាយថ្ងៃទី០៥ ខែឧសភា បានឲ្យដឹងថា លោក Bill Clough ប្រធាន និងជាចាងហ្វាងការផ្សាយកាសែត Phnom Penh Post (ភ្នំពេញប៉ុស្តិ៍) និងសារព័ត៌មាន Post Khmer (ប៉ុស្តិ៍ខ្មែរ) បានប្រកាសឲ្យដឹងថា ក្រុមហ៊ុននេះត្រូវបានលក់ទៅឲ្យវិនិយោគិនម៉ាឡេស៊ី ដែលមានឈ្មោះថា Sivkumar G. (Siva) បាត់ទៅហើយ