Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងការបរទេសកម្ពុជា នឹងចុះ MOU ជាមួយតំបន់រដ្ឋបាលពិសេសម៉ាកាវ ស្តីពីក្របខណ្ឌកិច្ចសហប្រតិបត្តិការ លើកកម្ពស់មិត្តភាព

07-05-2018 15:37

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨នេះ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងជួបជាមួយលោក Chui Sai On នាយកប្រតិបត្តិតំបន់ពិសេសរដ្ឋបាលម៉ាកាវ ប្រទេសចិន នៅទីស្តីការក្រសួង, នេះបើតាមសេចក្តីជូនដំណឹងរបស់នាយកដ្ឋានព័ត៌មាន នៃក្រសួងការបរទេស។

តាមសេចក្តីជូនដំណឹង បានឲ្យដឹងទៀតថា នៅក្រោយជំនួបនេះ ភាគីទាំងពីរ នឹងចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា រវាងក្រសួងការបរទេសកម្ពុជា និងតំបន់រដ្ឋបាលពិសេសម៉ាកាវនៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីក្របខណ្ឌកិច្ចសហប្រតិបត្តិការលើកកម្ពស់មិត្តភាពផងដែរ៕