(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ បានទទួលជួបសំណេះសំណាលជាមួយលោក Doug Ericksen សមាជិកព្រឹទ្ធសភាអាមេរិកប្រចាំរដ្ឋវ៉ាស៊ីនតោន និងគណៈប្រតិភូ។
គេនៅមិនទាន់ដឹងថា ជំនួបនេះនឹងពិភាក្សាលើការងារអ្វីនោះទេ។ តែជាការកត់សម្គាល់ដំណើរមកកាន់ប្រទេសកម្ពុជារបស់ព្រឹទ្ធសភាអាមេរិកនេះ នៅចំពេលដែលទំនាក់ទំនងការទូតរវាងកម្ពុជា និងអាមេរិកហាក់មិនសូវជាល្អប្រសើរនោះឡើយ។
សូមបញ្ជាក់ថា លោក Doug Ericksen គឺសមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផងដែរ។ នៅក្រោយជំនួបពិភាក្សការងារជាមួយសម្តេចតេជោ ហ៊ុន សែន លោក Doug Ericksen នឹងមានធ្វើសន្និសីទព័ត៌មានជាមួយក្រុមអ្នកព័ត៌មានផងដែរ៕