Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ម្ចាស់សហគ្រាស តាំង ឆម៉េង ទិញលក់គ្រឿងសំណង់នៅខណ្ឌដូនពេញ បដិសេធមិនពាក់ព័ន្ធជាមួយទីតាំងដេប៉ូខ្សាច់ តាំង ម៉េង នៅសង្កាត់វាលស្បូវ, នៅភូមិស្វាយតាអុក មិនមានដេប៉ូខ្សាច់ឈ្មោះ តាំង ម៉េង នោះទេ

07-05-2018 15:25

(ភ្នំពេញ)៖ លោក តាំង ម៉េង ម្ចាស់សហគ្រាស តាំង ឆម៉េង ទិញ​លក់គ្រឿងសំណង់មានទីតាំងនៅក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ បានចេញមុខធ្វើការបដិសេធថា ទីតាំងដេប៉ូខ្សាច់ តាំង ម៉េង ដែលមន្ត្រីសមត្ថកិច្ចអះអាងថា មានទីតាំងស្ថិតនៅក្នុងភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅនោះ គឺមិនមែនជាកម្មសិទ្ធិរបស់លោក ឬជាសាខារបស់សហគ្រាស តាំ ងឆម៉េង នោះឡើយ។

ក្នុងនោះតាមការស្រាវជ្រាវរបស់ភ្នាក់ងារព័ត៌មាន Fresh News នៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ក៏មិនមានដេប៉ូខ្សាច់ឈ្មោះ តាំង ម៉េង នោះដែរ គឺមានតែដេប៉ូខ្សាច់ដែរ មានឈ្មោះផ្សេងពីនេះ មិន ដូចអ្វីដែលមន្ត្រីបានអះអាង ប្រាប់អង្គភាពព័ត៌មាន Fresh News នាពេលកន្លងមកនោះទេ។

ការចេញមុខធ្វើការបដិសេធខាងលើនេះ គឺធ្វើឡើងបន្ទាប់ពីមន្ត្រីខាងអង្គភាពពន្ធដារ ធ្វើការអះអាងថាទីតាំងដេប៉ូខ្សាច់ តាំង ម៉េង នៅក្នុងភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅនោះ គឺជាសាខារបស់សហគ្រាស តាំង ឆម៉េង ដែលមានទីតាំងនៅក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ឬជាកម្មសិទ្ធិរបស់ ឈ្មោះ តាំង ម៉េង រួចមក។

ខាងក្រោមនេះជាលិខិតបដិសេធរបស់ លោក តាំង ម៉េង ម្ចាស់សហគ្រាស តាំង ឆម៉េង៖