(ភ្នំពេញ)៖ នៅរសៀល ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាការសាងសង់វិមានឈ្នះ-ឈ្នះ បានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធទាំងអស់ ស្តីពីការសាងសង់ស្តូបវិមានឈ្នះ-ឈ្នះ។
ពិធីនេះ ធ្វើឡើងក្នុងតំបន់អភិវឌ្ឍន៍លោកឧកញ៉ា លី យ៉ុងផាត់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ប្រធានក្រុមការងារសាងសង់វិមានឈ្នះ-ឈ្នះ, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយមន្ត្រីពាក់ព័ន្ធយ៉ាងច្រើនកុះករ៕