(ភ្នំពេញ)៖ ចោរដែលជាមុសញ្ញាចាស់ករណីកាច់សោ-ក ម៉ូតូ នៅក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ តាមបង្ក្រាបបានសារជាថ្មី និងដកហូតម៉ូតូធំ FZ ដែលជាមធ្យោបាយជនសង្ស័យជិះធ្វើសកម្មភាព។
ប្រតិបត្តិការចុះបង្ក្រាបខាងលើនេះ ក្រោមការបញ្ជាផ្ទាល់ពីលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ នៅវេលាម៉ោង៨៖៣០នាទីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ ស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក ថេង កុសល បានឱ្យដឹងថា ជនសង្ស័យមានគ្នា២នាក់ខាងលើនេះ គឺជាមុខសញ្ញាចាស់ដើរចាក់សោរម៉ូតូនៅតាមបន្ទប់ជួល ហើយត្រូវប្រជាពលរដ្ឋ សហកាជាមួយកម្លាំងសមត្ថកិច្ច សួរទើបឃាត់ខ្លួនតែម្តង។ វត្ថុតាងមួយចំនួនសម្រាប់ធ្វើសកម្មភាព៖ សោខ្សៀរ និងដែកចុងស្រួច ដែលជាឧបករណ៍កាច់សោកម៉ូត មួយកំផ្លេ និងមធ្យោបាយរបស់ជនសង្ស័យ ម៉ូតូម៉ាក FZ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 1GA-6601។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាងត្រូវនាំមកសួរនាំ នៅប៉ុស្តិ៍នគរបាលចោមចៅទី៣ និងបញ្ជូនបន្តទៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌ ដើម្បីចាត់ការបន្តតាមនិតិវិធី៕