(ភ្នំពេញ)៖ ក្រុមហ៊ុន អិន ស៊ី អិច ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិចែកចាយផ្តាច់មុខ ម៉ូតូម៉ាក HONDA និងជាក្រុមហ៊ុនឈានមុខគេ ផ្នែកទោចក្រយានយន្ត នៅកម្ពុជា នាពេលថ្មីៗនេះ បានចេញលក់ម៉ូតូ ម៉ាក Honda SCOOPY i ស៊េរីថ្មី ជាផ្លូវការ ដោយបានបំពាក់នូវបច្ចេកវិទ្យា ចុងក្រោយបង្អស់ជាច្រើន។

បច្ចេកវិទ្យាចុងក្រោយបង្អស់ ដែលបំពាក់លើ ហុងដា SCOOPY i មានដូចជា៖

* CHARGER AC SOCKET៖ ទំនើបបំផុត! ជាមួយកន្លែងសាកថ្ម ដែលធ្វើឲ្យជីវិត អ្នកកាន់តែងាយស្រួល និងសម្បូរបែប ក្នុងការរក្សាទំនាក់ទំនងគ្រប់ពេលវាលា។

* FULL LED PROJECTOR HEADLIGHT៖ ចង្កៀងមុខបំពាក់ជាមួយ LED រចនាដ៏ឆ្លាតវៃដោយមានក្រវ៉ាត់ ភ្លឺដូចរថយន្តទំនើប និងការរួមបញ្ចូលគ្នានូវភ្លើងដឺម៉ី LED ដ៏ល្អឥតខ្ចោះ បង្កើននូវប្រណិតភាពទ្វេដង។

* Honda SMART TECHNOLOGY

* Enhanced Smart Power (eSP)៖ កម្លាំងខ្លាំង ដោយបន្តុំបច្ចេកវិទ្យាទំនើប ជំនះរាល់ឧបសគ្គគ្រប់ទីកន្លែង ជាមួយម៉ាស៊ីនប្រកប ដោយប្រសិទ្ធិភាព។

* Combi Brake System (CBS)៖ ប្រព័ន្ធហ្រ្វាំងផ្គួបគួរជាទីទុកចិត្ត ទំនើប និងផ្តល់សុវត្ថិភាពខ្ពស់។

* IDLING STOP SYSTEM៖ ជាបច្ចេកវិទ្យា ដែលជួយផ្អាកដំណើរការម៉ាស៊ីនបណ្តោះអាសន្ន នៅពេលឈប់ចំនួន៣វិនាទី និងគ្រាន់តែមួលហ្គែ ម៉ាស៊ីន នឹងតំណើរការដោយស្វ័យប្រវត្តិ ជួយសន្សំសំចៃប្រេងសាំង និងថវិកា។

បញ្ជាក់បន្ថែម៖ អតិថិជនទាំងអស់អាចរកទិញបាន នៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដា ទាំងអស់ទូទាំងប្រទេស ចាប់ពីពេលនេះតទៅ។
សម្រាប់ព័ត៌មានបន្ថែម៖ ០១០ ៩២២ ៩២២