(ភ្នំពេញ)៖ ទីស្នាក់ការគណបក្សប្រជាជនថ្មី នៅខណ្ឌមានជ័យ កំពុងសាងសង់ និងស្ថាបនាឡើងវិញ ដើម្បីសម្រួលការងារ ដល់សមាជិកបក្ស​ និងប្រជាជន រស់នៅតាមមូលដ្ឋាន នៅក្នុងភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ទីស្នាក់ការគណបក្សប្រជាជនថ្មី ត្រូវបានក្រុងពាលីសាងសង់ នៅព្រឹកថ្ងៃ ទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ ដោយមានការចូលរួម ពីលោកស្រី ទាវ ធីតា ជាអនុប្រធានទី១ក្រុមការងារ ចុះជួយសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ និងជាភរិយា លោកឧញ៉ា ថោង សារ៉ាត់, លោកចៅសង្កាត់ ក្រុមប្រឹក្សា ប្រធានគណៈកម្មាធិការបក្ស សមាជិក សមាជិកា អាជ្ញារធរ ប្រជាការពារភូមិ រួមជាមួយនឹងក្រុមការងារ ជាច្រើនរូបទៀត។

ទីស្នាក់ការគណបក្សប្រជាជនថ្មីនេះ សាងសង់ ក្នុងទំហំបណ្តោយប្រវែង២៥ម៉ែត្រ និងទទឹងប្រវែង៨ម៉ែត្រ ដែលលោកស្រី ទាវ ធីតា ភរិយា លោកឧញ៉ា ថោង សារ៉ាត់ បានឧបត្ថម្ភ ថវិកាផ្ទាល់ របស់លោកស្រីចំនួន៣ពាន់ដុល្លារ សម្រាប់ការសាងសង់ជំហានដំបូង និងឧបត្ថម្ភ៣លានរៀល ជូនសមាជិកគណបក្ស ដើម្បីបម្រើការចំណាយប្រចាំថ្ងៃ ព្រមទំាងឧបត្ថម្ភកៅអីចំនួន២០០ សម្រាប់សម្រួលដល់ការបម្រើការងារ របស់គណបក្ស ក្នុងសង្កាត់ស្ទឹងមានជ័យទី២។

ជាមួយគ្នានេះ លោក ទូច សំអុល ប្រធានគណៈកម្មាធិកាបក្សសង្កាត់ស្ទឹងមានជ័យទី២ ក៏ដូចជាសមាជិក សមាជិកាក៏ដូចជា ក្រុមការងារទាំងអស់ បានថ្លែងអំណរគុណ ចំពោះលោកស្រី ទាវ ធីតា ដែលតែងតែ ឧបត្ថមជាសម្ភារៈនិងថវិកាផ្ទាល់ខ្លួន ដើម្បីបំរើការងារ ក្នុងជួរគណបក្ស ប្រជាជនកម្ពុជា ក្រោមដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលនាំមកនូវការអភិវឌ្ឍន៍ រហូតដល់ បច្ចុប្បន្ននេះ៕