(ភ្នំពេញ)៖ ឆ្លើយតបនឹងស្ថានការណ៍អំពីប្រជាពលរដ្ឋពុលទឹក នៅខេត្តក្រចេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ថ្លែងប្រាប់សាធារណជនតាមរយៈបណ្តាញព័ត៌មាន Fresh News ថា លទ្ធផលនៃការធ្វើពិសោធន៍ទឹកដែលសង្ស័យពុលប្រជាពលរដ្ឋនៅខេត្តក្រចេះ នឹងចេញនៅថ្ងៃស្អែកទី០៨ ខែឧសភា ឆ្នាំ២០១៨។
លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ថា ការធ្វើពិសោធន៍ត្រូវការពេលវេលាដើម្បីធ្វើការ មិនអាចភ្លាមៗបាននោះទេ សូមរង់ចាំលទ្ធផលនៅថ្ងៃស្អែក។
សូមជំរាបថា ជនរងគ្រោះដែលស្លាប់ដោយសង្ស័យពុលទឹកនៅខេត្តក្រចេះ បានកើនដល់១៣នាក់ហើយ ខណៈជនរងគ្រោះជាង២០០នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ នេះបើយោងតាមប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ លោក ឈ្នាង សុវត្ថា បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨នេះ៕