(ភ្នំពេញ)៖ អតិថិជនស្រាបៀរកម្ពុជាទាំង៧នាក់ ដែលបានឈ្នះដំណើរកម្សាន្តទៅប្រទេសអង់គ្លេស និងសំបុត្រចូលទស្សនាការប្រកួតរបស់ក្លឹបបាល់ទាត់ Manchester City នៅទីលានបាល់ទាត់Etihad នឹងចេញដំណើរនៅថ្ងៃនេះហើយ។
ដំណើរកម្សាន្តនេះ មានរយៈពេលប្រាំពីរថ្ងៃ ដោយនឹងទៅកម្សាន្តក្នុងទីក្រុងចំនួន៣របស់អង់គ្លេស គឺទីក្រុងឡុងដុង ទីក្រុងមេនឆេសស្ទឺ និងទីក្រុងលីវើភូល។
លោក លាង ពៅ អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងថា «នេះជាការកម្សាន្តថ្មី ចំណីអារម្មណ៍ថ្មី ដែលស្រាបៀរកម្ពុជានាំជូនអតិថិជនរបស់យើង។ ខ្ញុំជឿជាក់ថា អតិថិជនយើង ពិសេសអ្នកគាំទ្រក្លឹបបាល់ទាត់ManCity ដែលជាក្រុមជើងឯកនៅប្រទេសអង់គ្លេសក្នុងឆ្នាំ២០១៨នេះ នឹងរំភើបយ៉ាងខ្លាំងជាមួយដំណើរកម្សាន្តនេះ ពីព្រោះពួកគេនឹងមានឱកាសជួបកីឡាកររបស់ManCity ដោយផ្ទាល់ទៀតផង»។
គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០១៨នេះ ស្រាបៀរកម្ពុជានឹងផ្តល់ឱកាសឲ្យអតិថិជន ១០០នាក់ ពីកម្ពុជា ឈ្នះសំបុត្រយន្តហោះទៅប្រទេសអង់គ្លេស៕