(កំពង់ចាម)៖ អំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈលោក ហ៊ុន ម៉ាណែត ជារបងថ្មប្រវែង១២០ម៉ែត្រ តម្លៃប្រមាណ៦០០០ពាន់ដុល្លារ បានកំពុងសាងសង់ជិតរួចរាល់ហើយ ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ត្រូវបានលោក ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងលោកឧកញ៉ា ឡូវ សុខសាន ទៅប្រគល់ជូននៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨។
លោក ចាស់ ជឿន មេឃុំទងត្រឡាច បានលើកឡើងជារបាយការណ៍ អំពីអំណោយរបស់សម្តេចតេជោ ហ៊ុន សែន រួមមាន កសាងកុដិវត្តទងត្រឡាច, ឧបត្ថម្ភចាក់ដីកសាងផ្លូវលំ០១ខ្សែ នៅភូមិទងត្រឡាច, ឧបត្ថម្ភកសាងសលាឆ័នវត្ត ចន្លាត់ដៃ, ឧបត្ថម្ភ កសាងកុដិវត្ត បឹងទីង, ឧបត្ថម្ភអាគារបណ្ណាល័យ០១ខ្នង សាលារៀនបឹងទីង, ឧបត្ថម្ភកសាងបន្ទប់ទឹក, ឧបត្ថម្ភរបងសាលាអនុវិទ្យាល័យទងត្រឡាច, ឧបត្ថម្ភតុ រោង, ឧបត្ថម្ភការកសាងរបងសាលាឃុំ ប៉ុស្តិ៍ទងត្រឡាច, ឧបត្ថម្ភការកសាង សាលាឃុំខ្នាសរ, ឧបត្ថម្ភដល់អ្នកជំងឹរលាកខួរក្បាល, ឧបត្ថម្ភលោកគ្រូ អ្នកគ្រូ កាយរិទ្ធ សិស្ស ព្រះសង្ឃ តាជី យាយជី ប្រជាការពារ ដែលសរុបថវិកាប្រមាណ ១៥៩,៧៩២ដុល្លារ។
លោក ឡូវ ហ៊ឹង បានលើកឡើងថា ជាក់ស្តែងនាពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននាំមកនូវសុខសន្តិភាព ស្ថេរភាពនយោបាយ ធ្វើរឲ្យសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារល្អប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃ។
លោកក៏បានផ្ដាំផ្ញើ ឲ្យប្រជាពលរដ្ឋចូលរួមអនុវត្តន៍ គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ការអនុវត្តន៍ច្បាប់ចរាចរណ៍ ឈានឆ្ពោះទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺផ្តើមចេញពីការកាត់បន្ថយការបរិភោគ គ្រឿងស្រវឹង និងសំណូមពរដល់ប្រជាពលរដ្ឋ ចូលរួមសហការជាមួយសមត្ថកិច្ច លុបបំបាត់គ្រឿងស្រវឹង គ្រឿងញៀន ដែលជាភាពអសកម្មនៅក្នុងភូមិ ឃុំ ដូចជានៅក្នុងសង្គម ជាពិសេសជះឥទ្ធិពលយ៉ាងខ្លាំង នៅក្នុងស្រទាប់យុវវ័យ។
លោក ឡូវ ហ៊ឹង ក៏បានប្រគល់ថវិកា ៦,០០០ពាន់ដុល្លា សម្រាប់សាងសង់របង ថ្នាំពេទ្យមួយចំនួន ប្រហុក ដល់ប្រជាការពារ និងប្រជាពលរដ្ឋ ដោយឡែក លោក ឡូវ សុខ សាន បានប្រគល់ថវិកា៥០ដុល្លា ដល់គ្រួសារ ដែលទើបសម្រាកកូនដោយសារការវះកាត់ផងដែរ៕