Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តំណាងរាស្រ្តខេត្តក្រចេះ ចុះសួរសុខទុក្ខ និងឧបត្ថម្ភដល់ ជនរងគ្រោះដោយពុលទឹក នៅស្រុកចិត្របុរី ខណៈអ្នកស្លាប់កើនដល់១០នាក់

06-05-2018 20:06

(ក្រចេះ)៖ លោកស្រី ស៊ុន សាភឿន អ្នកតំណាងរាស្រ្តមណ្ឌលក្រចេះ មកពីគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨នេះ បានចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកាមួយចំនួនដល់ ជួយជនរងគ្រោះដោយពុលទឹក នៅស្រុកចិត្របុរី ខេត្តក្រចេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅនេះ មានករណីពុលទឹកមួយបានកើតឡើង ភូមិស្រែនន ឃុំកន្ទួត ស្រុកចិត្របុរី ដែលគេសង្ស័យថា ជាករណីពុលថ្នាំគីមី ហូរចូលទៅក្នុងទឹកព្រែក ដែលកសិករប្រើប្រាស់ដើម្បីការពារដំណាំ។ ករណីនេះដំបូងឡើយមានអ្នកស្លាប់តែ៥នាក់ប៉ុណ្ណោះ ប៉ុន្តែចំនួនអ្នកស្លាប់បានកើនឡើងជាបន្តបន្ទាប់។

រហូតដល់ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨នេះ រដ្ឋបាលខេត្តក្រចេះ បានចេញសេចក្តីប្រកាសថាមានប្រជាពលរដ្ឋ កើនដល់១០នាក់ហើយ បានស្លាប់ដោយសារពុលទឹកនៅខេត្តក្រចេះ ក្នុងនោះមានស្រីចំនួន៦នាក់ ខណ:ជនរងគ្រោះចំនួន១២១នាក់ទៀត​ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តក្រចេះ។

អាជ្ញាធរខេត្តក្រចេះ ក៏បានប្រាប់ឲ្យប្រជាពលរដ្ឋរស់នៅតាមបណ្តោយដងព្រែកទេរ និងដៃព្រែកទេរ បញ្ឈប់ការបរិភោគ និងប្រើប្រាស់ទឹកព្រែកទេរ និងទឹកតាមដៃព្រែកទេរ និងប្រភពទឹកមិនមានអនាម័យ ក្នុងតំបន់នោះតទៅទៀត៕