(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់ភ្នាកងារ Fresh News នាថ្ងៃអាទិត្យនេះថា កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានចេញបង្ក្រាបបទល្មើសគ្រឿងញៀនមួយករណី នៅភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ក្នុងនោះឃាត់ខ្លួនជនសង្ស័យ ៤នាក់ ជាមួយថ្នាំញៀន ៣កញ្ចប់ រួមទាំងវត្ថុតាងមួយចំនួន។
លោកឧត្តមសេនីយ៍ទោបានបញ្ជាក់ថា ជនសង្ស័យទាំង៤នាក់នោះ មានឈ្មោះ ឆេង សូរិយា អាយុ២៥ឆ្នាំ, សៀង ធារី អាយុ១៧ឆ្នាំ, សៅ សូលី អាយុ២៨ឆ្នាំ និងឈ្មោះ ផន ចាន់ណា អាយុ២៥ឆ្នាំ។ ចំពោះវត្ថុតាងដែលដកហូតបាននោះ មានម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ៣កព្ជាប់ និងទូរស័ព្ទ១គ្រឿង។
លោកស្នងការ ជួន ណារិន្ទ បានបន្តថា បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញកំពុងចាត់ការ លើបទល្មើសខាងលើយ៉ាងយកចិត្តទុកដាក់ និងត្រៀមបញ្ជូនទៅស្ថាប័នតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់៕