(បន្ទាយមានជ័យ) ៖ លោក សេរី កុសល ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស ជាអនុប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ បានអញ្ចើញជួបសំណះសំណាល និងសួរសុខទុក្ខ ដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាស្រុកថ្មពួក ចំនួន១០០នាក់ ។
ក្នុងការជំនួបនេះធ្វើឡើងនារសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ក្នុងពិធីនេះទេសរដ្ឋមន្ត្រី បានពាំនាំការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដល់សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា ទាំងបក្សស្រុក បក្សឃុំ និងសាខាបក្សភូមិ នៃស្រុកថ្មពួក ។
លោក សេរី កុសល ទេសរដ្ឋមន្ត្រីលើកឡើងថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានអភិវឌ្ឍន៍លើគ្រប់វិស័យ ប្រកបដោយសុខសន្តិភាព ដូចនេះក្នុងនាមសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវខិតខំប្រឹងប្រែងរក្សាសន្តិសុខ និងការអភិវឌ្ឍនេះ ឲ្យបានគង់វង្ស កុំឲ្យក្រុមជនទុច្ចរិតមួយចំនួនមកបំផ្លាញឲ្យសោះ ។
លោកក៏បានកោតសរសើចំពោះ ស្មារតីនៃសាមគ្គីភាព និងការខិតខំប្រឹងប្រែង បំពេញការងាររបស់សមាជិក សមាជិកាទាំងអស់នាពេលកន្លងមក ធ្វើខេត្តបន្ទាយមានជ័យ អាចឈរបាននឹងមានតែកើន មិនមានការអន់ថយ ។
លោកទេសរដ្ឋមន្រ្តី បានបង្ហាញពីបទពិសោធន៍ និងកំណត់គោលដៅមួយចំនួន ដល់សមាជិកសមាជិកា ក្នុងកិច្ចការងារបំរើបក្ស និងប្រជាពលរដ្ឋផងដែរ ៕