(ស្ទឹងត្រែង)៖ នាព្រឹកថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំច សំរឹទ្ឋិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ សាខាកាកបាទ ក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានរៀបចំប្រារព្ធខួបលើកទី១៥៥ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨ ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល»។ ពិធីនេះបានប្រារព្ធឡើងក្រោមអធិបតីភាពលោក ឡូយ សុផាត អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង និងលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ព្រមទាំងថ្នាក់ដឹកនាំខេត្តមួយចំនួនទៀត។

ក្នុងពិធីដ៏មានអត្ថន័យនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ ធុរជន និងអាជីវករដែលជាម្ចាស់សហគ្រាស ក្រុមហ៊ុន និងធុរកិច្ចក្នុងខេត្តស្ទឹងត្រែងបានចូលរួមយ៉ាងច្រើនកុះករ និងបានចូលរួមយ៉ាងធំធេងទាំងធនធានថវិកា ធនធានសម្ភារ និងថវិការហូតធ្វើឲ្យការប្រមូលមូលនិធិបានយ៉ាងច្រើនសម្រាប់សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ដើម្បីទុក្ខប្រើប្រាស់សម្រាប់ជាប្រយោជន៍ដល់ជនក្រីក្រ និងជនងាយរងគ្រោះ ព្រមទាំងជួយដល់ ប្រជាពលរដ្ឋនៅក្នុងខេត្តដែលជួបប្រទះនូវគ្រោះមហន្តរាយផ្សេងៗនៅក្នុងខេត្តស្ទឹងត្រែង។

យោងតាមរបាយការណ៍របស់លោក ឈាង ឡាក់ អភិបាលរងខេត្ត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាបានរាយការណ៍ថា នៅក្នុងឆ្នាំ២០១៧ និងត្រីមាសទី១ ឆ្នាំ២០១៨កន្លងមកនេះ មូលនិធិកាកបាទក្រហមកម្ពុជាបានចូលរួមចំណែក យ៉ាងធំធេងក្នុងកិច្ចការងារមនុស្សធម៌ដោយមិនប្រជាកាន់ជាតិសាសន៍ សាសនា និងនិន្នាកានយោបាយឡើយ តាមរយៈអំណោយសង្គ្រោះនានារបស់ខ្លួន៕