(ភ្នំពេញ​)៖​ បុរសម្នាក់ដែលគេស្គាល់ថាជាកម្មករសំណង់​ ត្រូវកន្ត្រកយន្តសង្កត់ស្លាប់ភ្លាមៗ នៅនឹងកន្លែងតែម្តង នាព្រឹកថ្ងៃទី០៦​ ខែឧសភា​ ឆ្នាំ​២០១៨​ ស្ថិតនៅក្នុងការដ្ឋានសំណង់​១កន្លែង​ យីហោ​ Spring AXIS តាមបណ្តោយផ្លូវដួងងៀប​ ភូមិគោកចំបក់ សង្កាត់ចោមចៅ១​ ខណ្ឌពោធិ៍សែនជ័យ​។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា​ នៅមុនពេលកើតហេតុជនរងគ្រោះបានដើរឆ្លងកាត់កន្រ្តកយន្តតែ ដើរឆ្លងមិនផុត ក៏ត្រូវកន្ត្រកយន្តសង្កត់ពីលើស្លាប់ភ្លាមៗនៅកន្លែងកើតែម្ដង៕។

សមត្ថកិច្ចបានបញ្ជាក់ថា ជងរងគ្រោះ មានឈ្មោះ ងួន សូ ភេទប្រុសអាយុប្រហែល៥៤ឆ្នាំ មុខរបរ កម្មករសំណង់ មានស្រុកកំណើតនៅស្រុកត្រាំកក់ ខេត្តតាកែវ។

ក្រោយពេលកើតហេតុ​ អ្នកគ្រប់គ្រងនៅទីនេះ បានរាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកពិនិត្យនៅកន្លែង។ បច្ចុប្បន្ន សពបុរសខាងលើ​ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕