(ភ្នំពេញ)៖ មណ្ឈមណ្ឌលដែលនាំចូលផ្តាច់មុខ នៃម៉ាកនាឡិកាស្វិស នៅយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ បានប្រារព្ធធ្វើកម្មវិធីជួបជុំ របស់អ្នកលក់នាឡិកាដៃ ម៉ាក CIZTIZEN នៅសណ្ឋាគារសូហ្វីតែល។
លោក គួច ណ៉ាវ នាយកប្រតិបត្តិមណ្ឈមណ្ឌលនាឡិកាស្វីស បានថ្លែងថា លោកពិជាសប្បាយរីរាយយ៉ាងខ្លាំង ហើយនេះ គឺជាមោទនភាពបំផុតសំរាប់ក្រុមហ៊ុន LDI ENTERPRISE LTDដែលកំពុងមានវត្តមាន នៅប្រទេសកម្ពុជា។
លោកបន្តថា ចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ននេះ គឺបាន២៥ឆ្នាំហើយ នៃវត្តមានរបស់មជ្ឈមណ្ឌលនាឡិកាស្វីស ដោយបានូវនៅទំនុកចិត្តផលិផល ដែលក្រុមហ៊ុនបានធ្វើចរារចណ៍ទំនិញ ជូនអតិថិជននៅក្នុងប្រទេស ដែលបានគាំទ្រ និងទទួលស្គាល់ថា គឺជាផលិផលសុទ្ធពិតៗ ១០០% មិនក្លែងបន្លំ។
លោកបន្តថា នាឡិកាដៃម៉ាក CIZTIZEN ត្រូវបានផលិតឡើងនៅក្នុងប្រទេសជប៉ុន នៅក្នុងឆ្នាំ១៩១៨មកទល់នឹងពេលនេះ គឺមានអាយុកាល១០០ឆ្នាំហើយ និងត្រូវបានគេគាំទ្រ និងពេញនិយមប្រើប្រាស់ពាសពេញពិភពលោកទាំងយុវវ័យ មធ្យមវ័យ និងមជ្ឈឹមវ័យ។
លោកបន្តថា ក្រុមហ៊ុនសូមធានាអះអាងថា រាល់ផលិតផលនាឡិកាដៃដែល បានតាំងលក់ក្នុងមណ្ឈមណ្ឌលនាឡិកាស្វីស CIZTIZEN ទាំងអស់ គឺជានាឡិការដែលផលិតនៅក្នុងប្រទេសជប៉ុនពិតៗ ឥតក្លែងបន្លំ ព្រមទាំងមានកាធានា ជាលក្ខណៈអន្តរជាតិរយៈពេលមួយឆ្នាំផងដែរ។
ក្នុងឱកាសជួបជុំរបស់អ្នកលក់នាឡិកាដៃម៉ាក CIZTIZEN នេះ ក្រុមហ៊ុនក៏មានកម្មវិធីពិសេស ដើម្បីផ្តល់ជាកាដូជូនដល់ភ្ញៀវកិតិ្តយសទាំងអស់ ដែលមានវត្តមានក្នុងកម្មវិធីនេះ គឺសំរាប់រាល់កាជាវនៅនាឡិកាដៃម៉ាក CIZTIZEN ប្រភេទណាក៏ដោយ គឺជាវមួយគ្រឿងនឹងទទួលបាននូវការបញ្ចុះតំលៃជូន៤០% សំរាប់រយៈពេល៧ថ្ងៃ គឺរហូតដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ។ ដោយឡែកចំពោះក្រុមហ៊ុន ដែលបានលក់បាននាឡិកាដៃមួយគ្រឿង នឹងបរិច្ចាគជូនមន្ទីពេទ្យគន្ធបុប្ជាចំនួន២ដុល្លារផងដែរ៕