(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានប្រកាសយ៉ាងដាច់ណាត់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនបណ្តោយឱ្យអ្នកណាបង្វិលប្រទេសកម្ពុជា ធ្លាក់ទៅក្នុងភ្លើងសង្គ្រាមដ៏វេទនាម្តងទៀតនោះឡើយ សូមកងទ័ពទាំងអស់ជឿជាក់លើការដឹកនាំរបស់សម្ដេចនាយករដ្ឋមន្ត្រី។
លោក ហ៊ុន ម៉ាណែត អះអាងបែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសាលាបាលី និងសមិទ្ធផលនានា និងបើកបវេសនកាលឆ្នាំសិក្សាពុទ្ធិកបឋមសិក្សា ក្នុងវត្តប្រាសាទស្រះកណ្តាល ហៅវត្តខ្ចាស់ ស្ថិតនៅភូមិខ្ចាស់ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្នុងនាមតំណាងសម្ដេចតេជោ ហ៊ុន សែន។
លោកបានឲ្យដឹងថា វត្តអារាមបានដើរតួយ៉ាងសំខាន់ក្នុងការអប់រំឲ្យមនុស្សធ្វើអំពើល្អ ដែលខុសពីសម័យ ប៉ុល ពត ទីវត្តអារាមត្រូវបានគេយកធ្វើជាកន្លែចិញ្ចឹមសត្វ ឃុំឃាំង និងសម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃ។
លោកបន្តថា នៅទីនេះសមិទ្ធផលបានកើតឡើក្នុងដំណាក់កាលប្រទេសមានសុខសន្តិភាព បានធ្វើពិធីដាក់សម្ពោធដោយមានការចូលរួមអបអរសាទរពីប្រជាពលរដ្ឋពុទ្ធបរិស័ទ្ធយ៉ាងច្រើន ដែលខុសពីជំនាន់មុននៅទីកន្លែងនេះ ជាសមរភូមិប្រយុទ្ធគ្នារខ្លាំងរវាងខ្មែរក្រហម។
ទោះបីជាសម្តេចតេជោមិនបានចុះមកដោយផ្ទាល់មែន ប៉ុន្តែលោកបានចាត់ក្រុមការងារឲ្យចុះគ្រប់កន្លែងទូទាំងប្រទេស ដើម្បីជួយមើលពីតម្រូវការរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ហើយផ្តល់ភាពងាយស្រួល និងកាន់តែនៅកៀកជាមួយប្រជាពលរដ្ឋ សម្តេចបានប្រើប្រព័ន្ធហ្វេសប៊ុក ដែលផ្តល់ឱកាសដល់ប្រជាពលរដ្ឋ ក្នុងការរាយការណ៍ពីបញ្ហាផ្សេងៗជូនដល់សម្តេចផ្ទាល់។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សមិទ្ធផលទាំងនេះអាចកើតឡើងបានដោយមានកត្តាចំនួន៣ ដែលទី១. ប្រជាជនខ្មែរមានចិត្ត គឺមានចិត្តក្នុងការចូលរួមចែករំលែកកសាងសមិទ្ធផលផ្សេងៗទូទាំង្រទេស, ទី២. ជីវភាពដែលបង្ហាញថាបច្ចុប្បន្នប្រជាជនមានលទ្ធភាពចូលរួម បើគាត់គ្មានជីវភាពទោះបីជាគាត់មានទឹកចិត្ត ក៏មិនមានលទ្ធភាពចូលរួមបានដែរ ហើយទី៣. គឺកត្តាសុខសន្តិភាព ដែលជាមូលដ្ឋានក្នុងការអភិវឌ្ឍគ្រប់វិស័យ កត្តាទាំងនេះហើយដែលធ្វើឲ្យប្រទេយើងដើរទៅមុខលឿន ក្នុងមោទនភាពមហាគ្រួសារខ្មែរ។
ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺជាការដឹកនាំស្របតាមគន្លងព្រះពុទ្ធសាសនា ដោយការធ្វើបុណ្យធ្វើអំពើល្អដោយស្មោះត្រង់ជាមួយប្រជាពលរដ្ឋ កត្តានេះហើយដែលធ្វើឲ្យប្រជាជនទុក្ខចិត្ត និងបន្តផ្តល់ការគាំទ្ររហូតជិត៤០ឆ្នាំ ព្រោះយើងមិនអាចយកកាំភ្លើងទៅភ្ជុង ឬគំរាមកំហែងប្រជាពលរដ្ឋ ដើម្បីឲ្យគាត់គាំទ្រនោះទេ។
លោកលើកឡើងថា សម្តេចតេជោចេញទៅក្រៅប្រទេសអំពាវនាវឲ្យអ្នកវិនិយោគមកក្នុងស្រុកជួយអភិវឌ្ឍ និងបង្កើតការងារជូនកូនចៅប្រជាពលរដ្ឋ ដែលខុសពីអ្នកប្រឆាំងមួយចំនួននៅក្រៅប្រទេស ដើម្បីចង់ឲ្យប្រជាជនខ្មែរស្អប់រាជរដ្ឋាភិបាល បានដើរបំផុសឲ្យបរទេសផ្តាច់ជំនួយ បិទទីផ្សារនាំចេញសម្លៀកបំពាក់កម្ពុជា ទាំងដែលគេដឹងថាអ្នករងគ្រោះពិតប្រាកដគឺពលករ និងប្រជនខ្មែរទាំងមូល។
ប្រជាពលរដ្ឋគូរមានមោទនភាពក្នុងនាមជាជនជាតិខ្មែរ ដែលពីអីតកាលយើងធ្លាប់មានសង្គ្រាម តែយើងអាចរួបរួមគ្នារស់នៅជាមួយគ្នា ដោយមិនប្រកាន់អតីតកាល គឺដើម្បីស្ថិរភាព សន្តិភាព និងអភិវឌ្ឍន៍កសាងសមិទ្ធផល ដើម្បីកូនចៅយើងជំនាន់ក្រោយជាមួយគ្នា។ យើងកសាងបានប៉ុណ្ណេះនៅមិនទាន់គ្រប់គ្រាន់ទេ សម្តេចតេជោ នៅតែបន្តខិខំគ្រប់បែបយ៉ាង ដើម្បីប្រជាជនកាន់តែរីកចម្រើនទៅមុខបន្តទៀត។
លោកបញ្ជាក់ទៀតថា សម្តេចតេជោ មិនបណ្តោយឱ្យអ្នកណាម្នាក់បង្វិលប្រទេសអោយធ្លាក់ក្នុងសង្គ្រាមម្តងទៀតនោះទេ។ ទោះបីជាអ្នកនយោបាយមួយនោះ ខិតខំបំផុសឥ្យប្រជាពលរដ្ឋទៅចូលរួម ក្នុងចលនាប្រឆាំងជាមួយរាជរដ្ឋាភិបាលស្របច្បាប់យ៉ាងណាក៏ដោយ ក៏មិនទទួលបានជោគជ័យដែរ ដោយសារតែប្រជាពលរដ្ឋបានមើលឃើញ និងយល់ច្បាស់អំពីពើល្អរបស់រដ្ឋាភិបាល ពិសេសតម្លៃនៃសន្តិភាព ហើយផ្ទុយទៅវិញអ្នកបំផុសឲ្យមានចលនានោះ មិនដែលទទួលខុសត្រូវដោយទុកឲ្យអ្នកគាំទ្រអំពើខុសច្បាប់របស់ខ្លួនជាប់ទោស តែខ្លួននៅសោយសុខឯក្រៅប្រទេស៕