(ភ្នំពេញ)៖ ក្នុងន័យចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា អគ្គលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីខេត្តទាំង២៥ ចូលរួមបរិច្ចាគថវិកាចំនួន ២៧លានរៀល។ នេះបើតាមការបញ្ជាក់របស់មន្ត្រី អគ្គលេខាធិការដ្ឋានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៦ ខែឧសភានេះ។
សូមបញ្ជាក់ថា មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ មូលនិធីនេះ មានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស។
ការបង្កើត មូលនិធិគន្ធបុប្ផានេះ ធ្វើឡើងដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា បន្ទាប់ពីប្រធានមន្ទីរពេទ្យនេះគឺ លោក ប៊ិត រចនឺ កាន់តែអស់លទ្ធភាពបន្តិចម្តងៗ ក្នុងការស្វែងរកជំនួយឧបត្ថម្ភពីក្រៅប្រទេស។
សម្រាប់ព័ត៌មានពាក់ព័ន្ធនឹងការចូលរួមវិភាគទានដល់ «មូលនិធិគន្ធបុប្ផាកម្ពុជា» សូមទាក់ទងលេខាធិការដ្ឋាន នៃមូលនិធិ រៀងរាល់ម៉ោងធ្វើការ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តាមអាស័យដ្ឋាន៖ ផ្លូវលេខ៩២, សង្កាត់វត្តភ្នំ, ខ័ណ្ឌដូនពេញ, រាជធានីភ្នំពេញ។ ទូរស័ព្ទទំនាក់ទំនង៖ ០១៧ ៣៥១ ១៩៩ / ០១៦ ៩១១ ៩៦០ / ០៩០ ៨៨៨ ០៧២៕