Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់អគារសិក្សាកម្ពស់២ជាន់១ខ្នង​ ដល់វិទ្យាល័យហ៊ុនសែនស្អាង, ថ្ងៃនេះគណៈពង្រឹងស្រុកស្អាងបញ្ចុះបឋមសិលាកសាង

05-05-2018 19:04

(កណ្ដាល)៖ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្ដល់អគារសិក្សាកម្ពស់២ជាន់ចំនួន ១ខ្នង​ ដល់វិទ្យាល័យ ហ៊ុន សែន ស្អាង ស្ថិតនៅស្រុកស្អាង ខេត្តកណ្ដាលរួចមក លោក ឌិត ទីណា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈពង្រឹងស្រុកស្អាង បានអញ្ជើញបញ្ចុះបឋមសិលាកសាងតែម្ដង។

ពិធីបញ្ចុះបឋមសិលាកសាងអគារសិក្សាកម្ពស់ខាងលើនេះ ធ្វើឡើងនារសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨ ជាមួយវត្តមានចូលរួមពីក្រុមការងារគណៈពង្រឹងតាមឃុំនានា ក្នុងស្រុកស្អាង លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន ស្អាង ព្រមទាំងមាតាបិតាសិស្សជាង ៤០០នាក់ផងដែរ។

លោក ឌិត ទីណា ក៏បានបញ្ជាក់ថា ដោយសារកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយ ទើបមានឱកាសអាចអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ ដូចនេះត្រូវបន្តថែរក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយឱ្យបានគង់វង្ស៕