(ភ្នំពេញ)៖ ក្រុមហ៊ុន អិន ស៊ី អិច ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិចែកចាយផ្តាច់ មុខម៉ូតូម៉ាក HONDA និងជាក្រុមហ៊ុនឈានមុខគេ ផ្នែកទោចក្រយានយន្ត នៅកម្ពុជា បានប្រកាសដាក់ លក់ម៉ូតូម៉ាក Honda SCOOPY i ស៊េរីថ្មី ជាផ្លូវការ នៅទូទាំងប្រទេសកម្ពុជា ជាមួយនឹងជម្រើសជាច្រើនពណ៌។
ម៉ូតូ Honda SCOOPY i ស៊េរីថ្មីនេះ ឈរលើគោលគំនិត SIMPLICITY រិតតែសាមញ្ញ រិតតែឡូយ និងលេចធ្លោលើសពីការគិត។ ការទាក់ទាញកាន់តែលេចទ្បើង ដែលមានរបៀបរៀបរយឥតខ្ចោះ ប្លែកពីគេចាប់តាំងពីយុគសម័យ GEN-S និងមានពីរប្រភេទ សម្រាប់ជ្រើសរើស៖
១៖ PRESTIGE SERIES បែបសាមញ្ញ កាន់តែស្រស់សង្ហារ ប្រណិត និងលេចធ្លោរប្លែកគ្មានគូប្រៀប ជាមួយតែមពណ៌មាសបែបថ្មី។ សម្រាប់ជម្រើសពណ៌ មានពណ៌ស ខ្មៅ និងក្រហម។
២៖ URBAN SERIES ម៉ូតថ្មី ពណ៌ស្រស់ស្អាតទាន់សម័យ មិនចាំបាច់តុបតែងពណ៌ឆើតឆាយ ក៏លេចឡើងនូវសោភ័ណភាព ដែលឆ្លុះបញ្ចាំងពីការរចនាបែប Healthy Sport។ សម្រាប់ជម្រើសពណ៌មាន ពណ៌ ខៀវ និង ផ្កាឈូក។
ដើម្បីឆ្លើយតបទៅនឹង តម្រូវការជាក់ស្តែងរបស់អតិថិជន Honda SCOOPY i បាននាំមកនូវលក្ខណៈពិសេសៗ ដែលពោរពេញដោយភាពទាក់ទាញប្លែក និងរបៀបរៀបរយឥតខ្ចោះដូចជា៖
FULL LED PROJECTOR HEADLIGHT៖ ចង្កៀងមុខបំពាក់ជាមួយ LED រចនាដ៏ឆ្លាតវៃដោយមានក្រវ៉ាត់ ភ្លឺដូចរថយន្តទំនើប និងការរួមបញ្ចូលគ្នានូវភ្លើងដឺម៉ី LED ដ៏ល្អឥតខ្ចោះ បង្កើននូវប្រណិតភាពទ្វេដង។
CHARGER AC SOCKET ៖ទំនើបបំផុត ជាមួយកន្លែងសាកថ្ម ដែលធ្វើឲ្យជីវិតអ្នកកាន់តែងាយស្រួល និងសម្បូរបែបក្នុងការរក្សាទំនាក់ទំនងគ្រប់ពេលវាលា។
SEMI DIGITAL METER + ECO LAMP៖ កុងទ័ររចនាម៉ូតទំនើបបំផុតបែប Classic និង Semi Digital Meter បង្ហាញច្បាស់ពីដំណើរការគ្រប់តួនាទី ជាមួយភ្លើង Standby Idling Stop ជាប្រព័ន្ធបញ្ឈប់ម៉ាស៊ីនដោយស្វ័យប្រវត្តិដ៏ អស្ចារ្យដំបូងគេ និងបានបំពាក់នូវ ECO MODE ប្រាប់ពីប្រសិទ្ធភាពសន្សំសំចៃប្រេងបានល្អ។
Helmet – In/ U box 15.4 L ៖កាន់តែងាយស្រួល ជាមួយឃ្លុបក្រោមកែបខ្នាតធំ ១៥.៤លីត្រ អាចដាក់មួកសុវត្ថិភាពបាន និងសម្ភារៈផ្សេងៗទៀត។
Honda SMART TECHNOLOGY Enhanced Smart Power (eSP) ៖កម្លាំងខ្លាំងដោយបណ្ដុំបច្ចេកវិទ្យាទំនើប ជំនះរាល់ឧបសគ្គគ្រប់ទីកន្លែង ជាមួយម៉ាស៊ីនប្រកបដោយប្រសិទ្ធិភាព។
Combi Brake System (CBS)៖ ប្រព័ន្ធហ្រ្វាំងផ្គួបគួរជាទីទុកចិត្ត ទំនើប និងផ្តល់សុវត្ថិភាពខ្ពស់។
Idling Stop System (ISS) ៖បច្ចេកវិទ្យាសន្សំសំចៃប្រេងសាំង និងថវិកា ដោយបច្ចេកវិទ្យាបញ្ឈប់ និងចាប់ផ្តើមម៉ាស៊ីន ដោយស្វ័យប្រវត្តិ។
HIGH FUEL CONSUMPTION ៖អត្រាសន្សំសំចៃប្រេងខ្ពស់រហូតដល់ទៅ ៦២.៥ គ.ម./លីត្រ (ពេលបើកប្រើប្រព័ន្ធ Idling Stop)ដែលត្រូវបានសាកល្បងតាមរយៈ ECE40MODE ដោយវិស្វករក្រុមហ៊ុនហុងដា។
បញ្ជាក់បន្ថែម៖ អតិថិជនទាំងអស់ អាចរកទិញបាននៅគ្រប់បណ្ដា ហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេស ចាប់ពីថ្ងៃទី៤ ឧសភា ឆ្នាំ២០១៨ នេះតទៅ។ ព័ត៌មានបន្ថែម៖ ០១០ ៩២២ ៩២២៕